កម្រិត៣
រៀបចំគម្រោង សម្រាប់អនាគតរបស់អ្នក! ការចូលនិវត្តន៍ និង សម្រាប់ទិញទ្រព្យធំ
ហេតុអ្វីយើងត្រូវខ្វល់អំពីអនាគត ដ៏វែងឆ្ងាយ?
នេះគឺជាផ្នែកចាស់ទុំមួយ សម្រាប់អ្នកដែលមានវ័យ ២០ ជាង ព្រោះបន្ទាប់ពីគិតគូរក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និង ការការពារហើយ ឥលូវនេះគឺយើងចូលមកដល់ការរៀបចំគម្រោងម្តង។ ការចាត់ចែងហិរញ្ញវត្ថុនៅក្នុងផ្នែកនេះគឺមានគោលដៅតែមួយប៉ុណ្ណោះ គឺដើម្បីមានភាពស្រណុកនៅពេលក្រោយ តាមរយៈការមានប្រាក់សន្សំគ្រប់គ្រាន់ និង អាចយកទៅវិនិយោគ ដើម្បីបង្កើនទ្រព្យ។ នៅក្នុងផ្នែកនេះ យើងនឹងសិក្សាទៅលើការរៀបចំគម្រោងទុកជាមុន សម្រាប់រយៈពេលខ្លី និង វែង និង ជារួម គឺផ្តោតសំខាន់នៅពេលដែលយើងចូលនិវត្តន៍ និងសម្រាប់ការទិញទ្រព្យធំ ដែលមានដូចជា យានយន្ត ផ្ទះ និង ដីជាដើម។
