កម្រិតទី ១

គ្រប់គ្រងលុយឱ្យបានល្អជាងមុន

កម្រិតមូលដ្ឋានដែលអ្នកត្រូវតែចាប់ផ្តើម

ចំណូល


ចំណូល គឺជាមូលដ្ឋានគ្រឹះដំបូងបំផុត នៃការគ្រប់គ្រងលុយកាក់ ហើយនៅក្នុងចំណុចនេះ យើងនឹងសិក្សាលម្អិតអំពី ប្រភពចំណូល និង ចរន្តសាច់ប្រាក់ដែលអ្នកមាន


១ : គណនាចរន្តសាច់ប្រាក់របស់អ្នក និង ទ្រព្យសុទ្ធ ដែលអ្នកមាន



Why : នៅពេលដែលអ្នកស្វែងយល់ច្បាស់ អំពីប្រាក់ដែលនឹងហូរចូល និង ហូរចេញ នោះអ្នកនឹងមានភាពងាយស្រួលជាងមុន ក្នុងការចាត់ចែងប្រាក់ ដែលត្រូវសន្សំ និង ត្រូវចំណាយ។ នៅពេលដែលអ្នកស្វែងយល់ច្បាស់អំពី ចរន្តសាច់ប្រាក់របស់អ្នកហើយ អ្នកក៏នឹងមានភាពងាយស្រួល ក្នុងការគណនាទ្រព្យសុទ្ធរបស់អ្នកផងដែរ (ទ្រព្យសុទ្ធ = ទ្រព្យសកម្ម - បំណុល)។


How : អ្នកអាចចាប់ផ្តើមដំបូង ដោយចូលទៅទាញយករបាយការណ៍ពីធនាគាររបស់អ្នក ហើយសិក្សាអំពី សាច់ប្រាក់ចូល និង ចេញរបស់អ្នកបាន។ អ្នកនឹងយល់ច្បាស់ថាតើរយៈពេល ៦ ខែកន្លងមកនេះ អ្នកអាចរកប្រាក់ចំណូលបានប៉ុន្មាន និង មាន ប្រាក់ចេញតាមណា។


What : អ្នកអាចធ្វើការតាមដានបានដោយគ្រាន់តែប្រើប្រាស់ តារាង Excell ឬ Google Sheet ឬ កម្មវិធីកត់ត្រានានាបាន។ 


When : អ្នកគួរធ្វើការពិនិត្យមើល និង គណនាលំហូរសាច់ប្រាក់របស់អ្នក រៀងរាល់ ខែ ឬ ក៏ រៀងរាល់ ៣ ខែម្តង។ ការធ្វើជាប្រចាំបែបនេះនឹងអនុញាតិអោយអ្នក ស្វែងយល់ច្បាស់ជាងមុន អំពីប្រាក់ចំណូលរបស់អ្នកជានិច្ច។



២ : ចាត់ចែងលំហូរសាច់ប្រាក់របស់អ្នកឱ្យមានប្រសិទ្ធភាព



Why : នៅពេលដែលអ្នកស្វែងយល់ច្បាស់អំពីលំហូរសាច់ប្រាក់របស់អ្នកហើយ សូមចាប់ផ្តើមធ្វើការចាត់ចែងប្រាក់ចំណូលរបស់អ្នក ជា បី ចំណែក ដែលមាន ការចំណាយ សន្សំ និង ទុកធ្វើទ្រព្យ។ ប្រសិនបើអ្នកមានគណនីធនាគារច្រើន សូមព្យាយាមប្រើប្រាស់ចេញតែពីមួយគណនី ដើម្បីងាយស្រួលក្នុងការចាត់ចែង និង តាមដាន។


How : ត្រូវកំណត់ថា រៀងរាល់ពេលអ្នកបើកប្រាក់ខែ ឬ បានប្រាក់ចំណូលភ្លាម អ្នកត្រូវធ្វើការផ្ទេរទៅគណនី សន្សំ និង កសាងទ្រព្យភ្លាមៗ។ ជៀសវាងកុំចាយរួចអស់ហើយ ទើបយកប្រាក់សល់ទៅទុកសន្សំ។


What : អ្នកអាចបើកគណនីមួយ ដែលប្រើសម្រាប់ការចំណាយសុទ្ធសាធប៉ុណ្ណោះ។


When : ប្រសិនបើអ្នកមិនធ្លាប់រៀបចំប្រាក់ចំណូលរបស់អ្នកពីមុនមកទេ អ្នកអាចចាប់ផ្តើមពីឥលូវបាន ហើយរៀងរាល់ពេលប្រាក់ចំណូលរបស់អ្នក មានការប្រែប្រួល ឡើង ឬ ចុះ អ្នកគប្បីធ្វើការចាត់ចែង កញ្ចប់ថវិការ សារជាថ្មីម្តងទៀត។


3 : ធ្វើពិពិធកម្មនៃប្រាក់ចំណូលរបស់អ្នក


Why : រំពឹងតែប្រភពចំណូលតែមួយ អាចនិងមានហានិភ័យខ្ពស់។ ប្រសិនបើអ្នកនៅសល់ពេលវេលាច្រើន បន្ទាប់ពីការងារពេញម៉ោងរបស់អ្នក ហើយ អ្នកគប្បីស្វែងរកប្រាក់ចំណូលរបស់អ្នកបន្ថែមទៀត តាមរយៈធ្វើការ វិនិយោគ ការរកការងារក្រៅម៉ោង ការធ្វើគម្រោងផ្សេងៗ ដែលអាចអោយអ្នកស្វែងរកប្រាក់ចំណូលបានបន្ថែមពីលើ ប្រាក់ខែការងាររបស់អ្នក។


How : អ្នកគួរមានជំនាញដែលទីផ្សារត្រូវការ ជាពិសេសសម្រាប់ការងារ ឬ គម្រោងក្រៅម៉ោង។ អ្នកអាចស្វែងរកជំនាញនេះបាន តាមរយៈការសិក្សាបន្ថែម និង បទពិសោធន៍ពីការងារដែលអ្នកបានពីកន្លែងការងាររបស់អ្នក។


What : នៅពេលដែលអ្នកមានគោលដៅស្វែងរកប្រាក់ចំណូលច្បាស់លាស់ យូរៗទៅអ្នកនឹងមានទម្លាប់ល្អ ក្នុងការយកចិត្តទុកដាក់ ទៅលើការរៀនសូត្រ បទពិសោធន៍ និង ចំណេះដឹងរបស់អ្នក ព្រោះវាអាចជួយអោយអ្នកស្វែងរកប្រាក់ចំណូលខាងក្រៅបន្ថែមបាន។


When : អ្នកអាចចាប់ផ្តើមរៀងរាល់ពេលដែលអ្នកត្រៀមខ្លួន។ ទោះបីអ្នកអាយុ ២០ ជាងក្តី ៣០ ជាងក្តី ឬ ៤០ ជាងក្តី គឺអ្នកនៅតែមានពេលវេលា ជាច្រើនទៀត ដើម្បីចាប់ផ្តើមសិក្សា អ្វីដែលថ្មីៗ ដើម្បីអាចយកធ្វើជាប្រាក់ចំណូលបន្ថែម។

ការចំណាយ / រៀបចំថវិការ


នៅក្នុងផ្នែកនេះ យើងនឹងផ្តោតសំខាន់ទៅលើការយល់ដឹងនៃការចាយវាយ ថាត្រូវចាយនៅកន្លែងណា និង ដោយរបៀបដូចម្តេច ហើយអ្នកក៏នឹងមានភាពងាយស្រួល ក្នុងការកំណត់កញ្ចប់ថវិការដែលត្រូវចំណាយផងដែរ។


១ ). តាមដានការចំណាយជាប្រចាំ (អាចជាអាទិត្យ ឬ ខែ)


Why : ការតាមដាន ការចំណាយរបស់យើង គឺជាចំណុចចាប់ផ្តើមមួយ ដែលយើងអាចដឹងច្បាស់ថា អ្នកបានចាយវាយទៅលើអ្វីខ្លះ ហើយអ្នកអាចនឹងធ្វើការរៀបចំគម្រោងនៅពេលក្រោយ បានល្អជាងមុន។


How: អ្នកអាចចាប់ផ្តើមបាន ដោយចូលទៅទាញយក របាយការណ៍ចេញពីធនាគាររបស់អ្នក ឬ មធ្យោបាយទូទាត់ប្រាក់ផ្សេងៗ ដែលអ្នកប្រើ។ បន្ទាប់មកទៀត អ្នកអាចបែងចែកការចំណាយរបស់អ្នក ទៅតាម ២ ផ្នែកធំៗ គឺ ចំបាច់ និង ចំណង់។ ចាំបាច់មានដូចជា ថ្លៃ ទឹក ភ្លើង ធ្វើដំណើរ ម្ហូបអាហារ ថ្លៃ រស់នៅ និង ការសិក្សា។ ចង់បាន មានដូចជា ការកម្សាន្ត សម្ភារៈទំនើប លម្អរខ្លួន ម្ហូបអាហារ ញ៉ាំខាងក្រៅជាដើម។


What : អ្នកអាចធ្វើការតាមដានបានដោយគ្រាន់តែប្រើប្រាស់ តារាង Excell ឬ Google Sheet ឬ កម្មវិធីកត់ត្រានានាបាន។ 


When : អ្នកអាចធ្វើវាជារៀងរាល់ថ្ងៃ សប្ដាហ៍ ឬ ក៏ ខែ ទៅតាមពេលវេលាដែលអ្នកគិតថាល្អ និង មានប្រសិទ្ធភាពសម្រាប់អ្នក។


២). ខ្ញុំនឹងកាត់បន្ថយចំណាយអោយបាន ____ ?


Why : បន្ទាប់ពីធ្វើការសិក្សាទៅលើចំណាយរបស់អ្នករួចហើយ អ្នកគប្បី ធ្វើការៀបចំការចាយវាយអោយបានល្អជាង អ្នកគួរឱ្យអាទិភាព ទោលើការចំណាយដែល "ចំបាច់" និង កាត់បន្ថយចំណាយទៅលើ "ចំណង់"


How : កត់ត្រា ហើយពិនិត្យឡើងវិញ អំពីអ្វីដែលអ្នកគ្រាន់តែ "ចង់បាន" ហើយកាត់បន្ថយវា។ ចាប់ផ្តើមកំណត់គោលដៅរយៈពេលខ្លីមួយ ថាអ្នកនឹងបញ្ឈប់ខ្ជះខ្ជាយប្រាក់កាសទៅលើចំណាយមួយចំនួន នៃផ្នែកនេះ។


What : អ្នកអាចធ្វើការតាមដានបានដោយគ្រាន់តែប្រើប្រាស់ តារាង Excell ឬ Google Sheet ឬ កម្មវិធីកត់ត្រានានាបាន។ 


When: អ្នកគប្បីធ្វើវារៀងរាល់ខែ ឬ ៣ ខែម្តង


៣ ) ទាញយកអត្ថប្រយោជន៍នានា ដែលមានដូចជាប្រើប្រាស់កាតឥណទាន ប្រើរបស់តម្លៃធូរថ្លៃ និង ប្រើប័ណ្ណបញ្ចុះតម្លៃ


Why : អ្នកគួរតែមានកាតឥណទានប្រើប្រាស់ ក៏ប៉ុន្តែលុះត្រាណាតែអ្នកចេះគ្រប់គ្រងការចំណាយបានល្អ និង មិនលើសពីប្រាក់កំណត់។


How : កាតឥណទាន (Credit card) វាមានលក្ខណៈពិសេសល្អជាងកាតឥណពន្ធ (Debit card) ត្រង់ថា អ្នកអាចចាយវាយលុយសិនបាន ហើយសឹមចុងខែ ចាំសងវិញ និង មិនមានការប្រាក់អ្វីឡើយ។ វាក៏មានកម្មវិធីផ្តល់ជូនពិសេសជាច្រើនទៀតផងដែរ ដូចជាទទួលបានលុយត្រឡប់មកវិញ និង មានការបញ្ចុះតម្លៃផ្សេងៗ។


What : ជ្រើសរើសយកកាត់ឥណទានមួយបានហើយ សឹមចាប់ផ្តើម។


When : អ្នកអាចចាប់ផ្តើមស្វែងរកកាតឥណទាន ហើយស្នើយកទៅប្រើប្រាស់បាន នៅពេលដែលអ្នកមានប្រាក់ចំណូលទៀងទាត់ ដែលអាចទូទាត់ប្រាក់សងទៅវិញជាប្រចាំ។




សន្សំ


នៅក្នុងផ្នែកនេះ យើងនឹងសិក្សាអំពិការសន្សំ ដែលមានទាំងប្រាក់សម្រាប់គ្រាមានអាសន្ន សន្សំសម្រាប់រយៈពេលខ្លី និង វែង។


១) ត្រួតពិនិត្យមើលទ្រព្យសុទ្ធរបស់ខ្ញុំ រៀងរាល់ពេល ៣ ខែម្តង


Why : នៅពេលដែលអ្នកស្វែងយល់ច្បាស់អំពីទ្រព្យសុទ្ធដែលអ្នក កំពុងតែមានកាន់កាប់ហើយ វានឹងអាចជួយអោយអ្នកមានស្មារតីភ្លឺស្វាងជាងមុន ក្នុងការស្វែងយល់អំពីស្ថានភាពជាក់ស្តែង និង អាចកំណត់គោលដៅបានច្បាស់លាស់ជាងមុន។


How : គូសបង្ហាញអោយខ្លួនឯងឃើញ នូវទ្រព្យទាំងអស់ដែលអ្នកមាន (ក្នុងគណនីធនាគារ លុយខាងក្រៅ លុយដែលគេជំពាក់ ម៉ូតូ ឡាន ដី​ ឬ​ ភាគហ៊ុន)។ និងកត់ត្រានូវបំណុលទាំងអស់ ដែលអ្នកមាន (លុយជំពាក់ធនាគារ ជំពាក់គ្រួសារ មិត្តភក្កិ លុយបង់រំលស់ផ្សេងៗ)។


What: អ្នកអាចធ្វើការតាមដានបានដោយគ្រាន់តែប្រើប្រាស់ តារាង Excell ឬ Google Sheet ឬ កម្មវិធីកត់ត្រានានាបាន។ 


When : អ្នកគួរធ្វើរៀងរាល់ពេល ៣ ខែម្តង


២) អនុវត្តគោលការណ៍សន្សំឱ្យបានខ្ជាប់ខ្ជួន


Why : គោលការណ៍ចាត់ចែងប្រាក់ចំណូលដែលអ្នកមានគឺមានច្រើន ហើយអ្វីដែលនៅតែពេញនិយមជាងគេនោះគឺ 50-30-20។ យ៉ាងណាមិញ អ្នកអាចចាត់ចែងទៅតាមស្ថានភាព និង គោលដៅរបស់អ្នកបាន តែត្រូវប្រាកដថា វាមានប្រសិទ្ធភាព ហើយអ្នកអាចអនុវត្តន៍បានខ្ជាប់ខ្ជួន។


How : អ្នកគួរចាប់ផ្តើមសាកល្បងពីគោលការណ៍ ៥០-៣០-២០ សិន ហើយកត់សម្គាល់ និង សិក្សាមើលថាតើវាមានប្រសិទ្ធភាពសម្រាប់អ្នក ឬអត់ និង តើគួរផ្លាស់ប្តូរ អ្វី ឬ ទេ?


What : អ្នកអាចធ្វើការតាមដានបានដោយគ្រាន់តែប្រើប្រាស់ តារាង Excell ឬ Google Sheet ឬ កម្មវិធីកត់ត្រានានាបាន។ 


When : ធ្វើការសិក្សា និង ធ្វើការផ្លាស់ប្តូរឡើងវិញ រៀងរាល់ពេល ៣ ខែម្តង ប្រសិនបើប្រាក់ចំណូលរបស់អ្នក មានការផ្លាស់ប្តូរ។



បំណុល

នៅក្នុងផ្នែកនេះ យើងនឹងសិក្សាអំពី ការរៀបចំ ចាត់ចែងបំណុលដែលយើងមាន និង របៀបដោះបំណុលចេញ ទៅតាមលទ្ធភាព និង ពេលវេលាដែលយើងមាន។


១) ស្វែងយល់ច្បាស់លាស់ អំពីទំហំសាច់ប្រាក់ និង រយៈពេលដែលអ្នកត្រូវទូទាត់បំណុល ក៏ដូចជាការដោះបំណុល


Why : មានបំណុលវាគឺជារឿងធម្មតានោះទេ ហើយជីវិតរបស់យើងដែលស្ថិតនៅក្នុងកាលៈទេសៈណាមួយ យើងប្រាកដជាត្រូវទទួលយកបំណុល ដែលមានដូចជាកម្ចីសម្រាប់ការសិក្សា កម្ចីទិញផ្ទះ យានយន្ត ឬ ក៏ឧបករណ៍ប្រើប្រាស់ទូទៅជាដើម។ វាគឺជារឿងចាំបាច់បំផុត ដែលអ្នកស្វែងយល់ច្បាស់អំពីប្រភេទបំណុល លក្ខ័ណ្ឌដែលមាន រយៈពេល ប្រាក់ដើម និង អត្រាការប្រាក់ដែលមានជាដើម។


How : អ្នកគួរតែមានគម្រោងស្នើយកកម្ចីអោយបានយ៉ាងហោចណាស់ក៏ ៣ ខែដែរ ព្រោះវាអនុញ្ញាតិអោយអ្នកមានប្រាក់សន្សំខ្លះទុក និង អាចស្នើយកក្នុងចំនួនតិចតួចបំផុតទៅតាមភាពនៅខ្វហខាត។ វាក៏ចាំបាច់ខ្លាំងណាស់ដែរ ដែលអ្នកគប្បីត្រូវគណនា កម្ចីដែលអ្នកត្រូវទូទាត់ប្រចាំខែវិញ ដើម្បីវិភាគមើលថា តើអ្នកមានសមត្ថភាព ឬ ក៏ អត់?


What : ក្នុងលក្ខ័ណ្ឌដែលអ្នកកំពុងតែជាប់កម្ចីរួចហើយ អ្វីដែលអ្នកអាចធ្វើបាននោះគឺវិភាគបំណុលដែលអ្នកកំពុងមាន ស្វែងរកការផ្តល់ហិរញ្ញប្បទាន (Re-financing) ថ្មី ដែលអាចផ្តល់លក្ខ័ណ្ឌ និង អត្រាការប្រាក់ ល្អជាងម្ចាស់បំណុលចាស់។


When : អ្នកគួរតែឧស្សាហ៍ពិនិត្យមើលបំណុលរបស់អ្នក រៀងរាល់ពេល ៦ ខែម្តង ដើម្បីស្វែងយល់អំពីលក្ខ័ណ្ឌនានា ដែលអ្នកកំពុងជាប់ និង គួរបណ្តោះចេញ ប្រសិនបើអ្នកមានលទ្ធភាព។


២) រស់នៅតាមសមត្ថភាពរបស់អ្នក និងប្រើប្រាស់ឥណទានប្រកបដោយភាពឆ្លាតវៃ


Why : អ្នកគួរតែចាយវាយទៅលើអ្វី ដែលអ្នកមានលទ្ធភាពអាចទិញប៉ុណ្ណោះ ហើយគួរចៀសវាងការបង់រំលស់នានា។ វាគឺជាបន្ទុកដ៏ធ្ងន់ ក្នុងការចាយវាយ លើរបស់ដែលអ្នកមិនមានលទ្ធភាពអាចទិញ ហើយក្នុងលក្ខ័ណ្ឌដែលអ្នកយឺតយ៉ាវក្នុងការទូទាត់ប្រាក់ វានឹងប៉ះពាល់ទៅដល់ ពិន្ទុឥណទាន ក៏ដូចជាមានការពិន័យផ្សេងៗផងដែរ។


How : អ្នកគួររៀនស្សំ មុននឹងចង់បានអ្វីមួយ ជាជាងសម្រេចចិត្តយកការបង់រំលស់ភ្លាមៗ ដោយគ្មានការគ្រោងទុកជាមុន។


What : ការស្នើយកកម្ចីទាមទារអោយអ្នកមានភាពរួចរាល់ និង ការប្ដេជ្ញាចិត្តខ្ពស់ ហេតុដូច្នេះ ត្រូវប្រាកដខ្លួនឯងថា អ្នកបានត្រៀមខ្លួនរួចរាល់ហើយ។




បន្តសិក្សាទៅកម្រិតទី ២

Client Portal | Internal Tools | Web App Builder | Free Website Builder Made with Softr