សូមស្វាគមន៍មកកាន់ "មគ្គុទេសន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន របស់ខេមបូហ្វាយណែន"

Image alt

តើមគ្គុទេសន៍នេះគឺជាអ្វី?

មគ្គុទេសន៍នេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់សមាជិកនៅក្នុងសហគមន៍របស់យើង ដើម្បីឱ្យមានភាពងាយស្រួលជាងមុន ក្នុងវិថីឆ្ពោះទៅរកសេរីភាពផ្នែកហិរញ្ញវត្ថុ។ Money Framework នេះ ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធន៍របស់យើងជាច្រើនកន្លងមក ក៏ដូចជាមានការព្រឹក្សា និង ណែនាំអំពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើន។ ជាមួយមគ្គុទេសន៍ដ៏ច្បាស់លាស់នេះ អ្នកនឹងមានទំនុកចិត្តជាងមុន ក៏ដូចជាអាចស្វែងយល់បានច្បាស់លាស់ ថាតើ "ការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន" ត្រូវចាប់ផ្តើមពីណាទៅ។

សិក្សាបន្ថែម

របៀបប្រើប្រាស់អោយមានប្រសិទ្ធភាព

វាអាចនឹងមានភាពសាំញ៊ាំបន្តិច បើមើលមួយភ្លែត ក៏ប៉ុន្តែអ្នកនឹងអាចស្វែងយល់បានកាន់តែច្បាស់ បន្ទាប់ពីសិក្សា ស្វែងយល់រួច។ មគ្គុទេសន៍នេះមានផ្នែកធំ ចំនួន ៤ និង តូច ចំនួន ២៤។ ពីផ្នែកក្រោម ទៅ លើ កំណត់បង្ហាញថា តើអ្នកយកចិត្តទុកដាក់ និង ដាក់កំហិតដល់ខ្លួនឯងខ្ពស់ដល់កម្រិតណា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ គ្មានខុស ឬ ក៏ត្រូវឡើយ ពោលអ្នកអាចសម្រេចចិត្តថា តើអ្នកគួរផ្តោតសំខាន់ ទៅលើចំណុចណាមួយ សិនក៏បាន ទៅតាមគម្រោងរបស់អ្នក ក៏ប៉ុន្តែយើងលើកទឹកចិត្ត និង ជម្រុញអោយអ្នកធ្វើការអនុវត្តន៍ទៅតាម លំនាំរបស់យើង ដោយចាប់ផ្តើមដំបូង គឺការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ និង ចុងក្រោយគឺដល់ពេលកសាងទ្រព្យ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ដែលអាចជួយឱ្យអ្នកប្រើប្រាស់ មគ្គុទេសន៍យើងបាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Our awesome features
1
ចំណាយពេលយ៉ាងតិច ១ ម៉ោង ក្នុងមួយសប្ដាហ៍

ការកំណត់ពេលវេលា ប្ដេជ្ញាចិត្ត មកលើមគ្គុទេសន៍នេះ នឹងអាចជួយអោយអ្នកយកទៅអនុវត្តន៍បាន ប្រកបដោយប្រសិទ្ធភាព។ អ្នកអាចនឹងបាត់បងពេលវេលាធ្វើរឿងសំខាន់ផ្សេងទៀតបាន ក៏ប៉ុន្តែអ្នកត្រូវទទួលស្គាល់ថា ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក ក៏សំខាន់ដូចគ្នា និង ទាមទារអោយអ្នក ដាក់កាយ ចិត្ត និង ពេលវេលសា ដើម្បីសិក្សា និង ត្រួតពិនិត្យជាប់ជាប្រចាំ។

Our awesome features
2
ទាញយកមគ្គុទេសនេះជារូបភាព ហើយយកទៅព្រីនបិទជញ្ចាំង

វាអាចជាគម្ពីមួយ ដែលអ្នកអាចទុកមើលជាប្រចាំ ដើម្បីជួយក្រើនរំលឹកអ្នក។ វាជាវិធីសាស្ត្របុរាណ ក៏ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រាប់អ្នកមានភាព មមាញឹក។

Our awesome features
3
បានសិក្សាលម្អិតគ្រប់ចំណុចទាំងអស់

នៅខាងក្រោមនេះ យើងបានចងក្រងនូវមាតិកាជាច្រើន ដើម្បីអាចជួយអោយអ្នក ស្វែងយល់កាន់តែច្បាស់អំពីចំណុច នីមួយៗបានកាន់តែលម្អិតជាងមុន។ មគ្គុទេសន៍តែមួយគឺមិនគ្រប់គ្រាន់ឡើយ តែគប្បីតម្រូវអោយអ្នកបានសិក្សាច្បាស់លាស់។

Our awesome features
4
សម្រេចចិត្តជ្រើសរើសយកផ្នែកយ៉ាងតិច ៦ យកទៅសម្រេចអោយបានមុនបំណាច់ឆ្នាំ ២០២១

ក្នុងចំណោមចំណុចទាំង ២៤ អ្នកអាចជ្រើសរើស និង ចាប់ផ្តើមអនុវត្តន៍លើត្រឹមចំណុច ៦ សិន បាន។ វាអាចនិងតិច ហើយមិនសូវមានមហិច្ឆតាខ្ពស់ ក៏ប៉ុន្តែអ្នកត្រូវចាប់ផ្តើមពីស្រួលទៅសិន ហើយនៅពេលដែលអ្នកសម្រេចជោគជ័យ បានតិចតួចខ្លះហើយ នោះអ្នកនឹងមានកម្លាំងចិត្តចាប់ផ្តើម អនុវត្តន៍ នៅលើចំណុចជាច្រើនទៀត។

Our awesome features
5
ចែករំលែកមគ្គុទេសន៍នេះទៅកាន់អ្នកដ៏ទៃ និង ប្រាប់ពួកគេ អំពីការប្ដេជ្ញាចិត្តរបស់អ្នក

ចែករំលែក និង ប្រាប់ក្រុមគ្រួសារ ឬ មិត្តភក្កិអំពីការប្ដេជ្ញារបស់អ្នក។ ធ្វើដូច្នេះ អាចជួយពង្រឹងការប្ដេជ្ញារបស់អ្នកឱ្យកាន់តែខ្លាំងថែមទៀត។

Our awesome features
6
សិក្សាលម្អិតអំពីចំណុចណាមួយ ដែលអ្នកចង់ចាប់ផ្តើមអនុវត្តន៍

នៅខាងក្រោមនេះ អ្នកនឹងអាចសិក្សាបានកាន់តែលម្អិតថែមទៀត អំពីចំណុចនីមួយៗ​នៃការគ្រប់គ្រងហិរញ្ញវត្តុផ្ទាល់ខ្លួនរបស់អ្នក។

សិក្សាកាន់តែលម្អិត អំពីផ្នែកនីមួយៗ

ចុះឈ្មោះជាសមាជិក ដើម្បីទទួលបានដំណឹងថ្មីៗ

ចុះឈ្មោះចូលជាផ្នែកមួយនៃសហគមន៍របស់យើង ដើម្បីទទួលបានការផ្តល់ជូនថ្មីៗ ព្រឹត្តិប័ត្រ និង ការផ្តល់ជូនពិសេសផ្សេងទៀត ដែលមានសម្រាប់តែសមាជិក!

ចូលរួមឥលូវនេះ
Loading...

អរគុណដែលបានចូលរួមជាសមាជិករបស់យើង!

Client Portal | Internal Tools | Web App Builder | Free Website Builder Made with Softr