សំនួរដែលសួរញឹកញ៉ាប់ ជាមួយចម្លើយ
ប្រហែលជាមានចម្ងល់ជាមួយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមែនទេ?
ខ្ញុំចង់ចេះវិនិយោគលុយដែលខ្ញុំមាន!
រីករាយណាស់ដែលអ្នកគ្រោងនឹងចាប់ផ្តើមចង់ចេះវិនិយោគលុយដែលខ្លួនមាន និងចាប់ផ្តើមកសាងទ្រព្យ! មនុស្សតិចតួចណាស់ មិនសូវខ្វល់ខ្វាយអំពីការកសាងទ្រព្យនោះទេ ព្រោះគេរីករាយ នូវជីវិតដែលគេកំពុងមានស្រាប់ និង គិតថា ទ្រព្យសម្បត្តិនឹងកើតឡើងឯកឯង តាមជោគវាសនា ឬ តាមការលក់អចលនទ្រព្យដែលសល់ពី កេរ្តិ៍ឪពុកម្តាយ។ អ្នកអាចស្វែងរកចំនុចចាប់ផ្តើម និងគន្លឹះក្នុងការវិនិយោគរបស់យើងបាន នៅក្នុងមគ្គុទេសន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងតាមតំណរខាងក្រោមនេះ
ខ្ញុំចង់ចេះរៀនសន្សំលុយ
ពួកយើងពិតជាសប្បាយចិត្តជាខ្លាំង ដែលអ្នកចាប់ផ្តើមគិតគូរអំពីការសន្សំ និងស្វែងរកដំបូន្មាន និងគន្លឹះដើម្បីចាប់ផ្តើម! នៅក្នុងកម្រិតដំបូងនៃមគ្គុទេសន៍ក្នុងការគ្រប់គ្រងលុយកាក់របស់យើង ក្នុងនោះក៏មានដាក់បញ្ចូលនូវរបៀបសន្សំប្រាក់ដែរ ហើយអ្នកអាចសិក្សាបន្ថែមបាននៅទីនេះ
ខ្ញុំចង់បង្កើនប្រាក់ចំណូលរបស់ខ្ញុំ
រំពឹងតែប្រភពចំណូលតែមួយ អាចនិងមានហានិភ័យខ្ពស់។ ប្រសិនបើអ្នកនៅសល់ពេលវេលាច្រើន បន្ទាប់ពីការងារពេញម៉ោងរបស់អ្នក ហើយ អ្នកគប្បីស្វែងរកប្រាក់ចំណូលរបស់អ្នកបន្ថែមទៀត តាមរយៈធ្វើការ វិនិយោគ ការរកការងារក្រៅម៉ោង ការធ្វើគម្រោងផ្សេងៗ ដែលអាចអោយអ្នកស្វែងរកប្រាក់ចំណូលបានបន្ថែមពីលើ ប្រាក់ខែការងាររបស់អ្នក។ អ្នកអាចសិក្សាស្វែងរកគន្លឹះបន្ថែមនៅទីនេះ
អ្វីទៅគឺជាការ ការពារផ្នែកហិរញ្ញវត្ថុ!
ការស្វែងរកទទួលការការពារផ្នែកហិរញ្ញវត្ថុ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ព្រោះយើងមិនត្រឹមតែទទួលបានសន្តិសុខផ្នែកហិរញ្ញវត្ថុនោះទេ តែក៏ទៅលើផ្លូវចិត្តផងដែរ។ អ្នកអាចសិក្សាស្វែងយល់បន្ថែមនៅក្នុងមគ្គុទេសន៍ហិរញ្ញវត្ថុរបស់យើងខាងក្រោមនេះបាន
ខ្ញុំចង់ចេះរៀបចំគម្រោងសម្រាប់អនាគត និងចូលនិវត្តន៍
ហេតុអ្វីយើងត្រូវខ្វល់អំពីអនាគត ដ៏វែងឆ្ងាយ? ការចាត់ចែងហិរញ្ញវត្ថុគឺមានទាំងគិតគូរអំពីបច្ចុប្បនកាល និងសម្រាប់អនាគត ហើយដើម្បីមានភាពស្រណុកនៅពេលក្រោយ យើងត្រូវគិតគូរទៅលើការមានប្រាក់សន្សំគ្រប់គ្រាន់ និង អាចយកទៅវិនិយោគ ដើម្បីបង្កើនទ្រព្យ។ អ្នកអាចសិក្សាបន្ថែមនៅទីនេះ
ជួយខ្ញុំស្វែងរកផលិតផលធានារ៉ាប់រងបន្តិចបានទេ?
យើងដឹងថា ស្វែងរកធានារ៉ាប់រងដែលសាកសមនឹងអ្នកអាចនឹងពិបាក។ មកពីអ្នកមិនដឹងថាទៅសួរនាំអ្នកណា មិនមានទំនុកចិត្ត ឬ ក៏ ខ្លាចសម្រេចចិត្តខុស។ ហេតុដូច្នេះហើយបានជា យើងបានបើកតេស្តសាកល្បងនូវឧបករណ៍ ណែនាំផលិតផលធានារ៉ប់រង ដែលវានឹងសិក្សាទៅលើកម្រិត ប្រាក់ចំណូល និង ទំនោរក្នុងការទទួលបានការ ការពារ។ សូមចូលទៅកាន់តំណរនេះ ដើម្បីសាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃ៖
ខ្ញុំចង់អានអត្ថបទទាំងអស់របស់អ្នក
ទោះបីជាអត្ថបទរបស់យើងទាំងអស់បានដាក់ចូលក្នុងទំព័រហ្វ៊េសប៊ុកសុទ្ធក្តី ក៏ប៉ុន្តែអ្នកក៏អាចស្វែងរកអត្ថបទទាំងអស និង អាននៅទីនេះបានផងដែរ តាមរយៈតំណរនេះ
ខ្ញុំចង់ចេះគណនាកម្ចី និង អត្រាការប្រាក់
អ្នកធ្វើការសម្រេចចិត្តបានល្អណាស់ ក្នុងការស្វែងរកឧបករណ៍គណនាការប្រាក់ មុននឹងស្នើសុំកម្ចី។ អ្នកអាចប្រើឧបករណ៍របស់យើងខាងក្រោមនេះបាន ដើម្បីងាយស្រួលក្នុងការគណនា៖
ខ្ញុំចង់ទទួលបានព្រឹត្តិប័ត្រព៌ត័មានជាប្រចាំពី CamboFinance
រៀងរាល់ខែ អ្នកនឹងទទួលបានព្រឹត្តិប័ត្រព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង របស់ជាច្រើនទៀត ដែលមានសម្រាប់តែសមាជិករបស់យើងប៉ុណ្ណោះ! អ្នកអាចចុះឈ្មោះបាននៅទីនេះ៖
ខ្ញុំចង់ស្នើឱ្យអ្នកសរសេរអត្ថបទមួយ៖
មានសំនូមពរឱ្យយើងបង្កើតអត្ថបទមួយ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់អ្នកមែនទេ? សូមភ្ជាប់ចម្ងល់របស់អ្នក ហើយផ្ញើរមកកាន់ contact@cambofinance.com ជាមួយប្រធានបទ “Content request”