top of page

ស្វែងរកការពារផ្នែកហិរញ្ញវត្ថុ

អ្នកអាចរំលងអត្ថបទនេះបាន ប្រសិនបើអ្នកមានមនុស្សអាចពឹងពាក់បាន ក្នុងលក្ខ័ណ្ឌអាក្រក់ណាមួយកើតឡើងលើអ្នក 🙏🏼


ហេតុអ្វីយើងត្រូវខ្វាយខ្វល់អំពីការ ការពារផ្នែកហិរញ្ញវត្ថុ?


ព្រោះអីអ្នកគឺជាមនុស្សពេញវ័យ និង ត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង។ អ្នកក៏ប្រហែលជា អាចមានសមាជិកគ្រួសារក្នុងស្ថិតបន្ទុកផងដែរ ហេតុដូច្នេះ វាពិតជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវធ្វើការរៀបចំគម្រោងហិរញ្ញវត្ថុ ដែលអាចជួយខ្លួនអ្នក និង មនុស្សក្នុងបន្ទុកអ្នក ក្នុងលក្ខ័ណ្ឌរឿងអាក្រក់អ្វីមួយកើតឡើង។


អ្នកត្រូវគិតគូរអ្វីខ្លះ អំពីធានារ៉ាប់រង?

ធានារ៉ាប់រងគឺជាផ្នែកមួយ នៃការរៀបចំហិរញវត្ថុផ្ទាល់ខ្លួន ហើយវាពិតជាចាំបាច់ជាខ្លាំង ព្រោះវាគឺជាអ្នកការពារអ្នក នៅពេលដែលមានហេតុការអាក្រក់កើតលើអ្នក។


១) អ្នកប្រហែលជាមិនត្រូវការធានារ៉ាប់រងនោះទេ


ព្រោះអ្នកមានមនុស្ស ដែលអ្នកអាចពឹងពាក់បាន ក្នុងលក្ខ័ណ្ឌមានហេតុការអាក្រក់ណាមួយ កើតឡើងលើអ្នក!

Why : ប្រជាជនកម្ពុជាភាគច្រើនមិនផ្តល់អាទិភាពក្នុងការទទួលបានការធានារ៉ាប់រងនោះទេ ហើយនេះក៏មិនមែនជារឿងចម្លែកនោះដែរ ពីព្រោះជាធម្មតា យើងអាចពឹងផ្អែកលើគ្រួសារ និងបងប្អូនបាននៅពេលដែលយើងគ្មានប្រាក់ចំណូល។ប៉ុន្តែប្រសិនបើអ្នកជាអ្នករកចំណូលតែម្នាក់នៅក្នុងគ្រួសារ អ្នកចាំបាច់ត្រូវមានធានារ៉ាប់រងដើម្បីធានាពេលអាសន្នអន្តក្រ ឬមានរឿងអ្វីមួយកើតឡើងជាយថាហេតុ។

How : និយាយជាមួយក្រុមគ្រួសារឬមិត្តភក្តិរបស់អ្នកនិងធានាថាពួកគេអាចឲ្យអ្នកពឹងពាក់បាន។

What : នៅក្នុងបរិបទប្រទេសយើង គ្រួសារមួយចំនួន មានប្រាក់សាគួរច្រើន សម្រាប់ដោះស្រាយក្រែងលោមានគ្រោះសអាសន្ននានា កើតឡើង។ ប្រាកដថាគ្រួសារអ្នកមានលទ្ធភាពដូចគ្នា បើមុនដូច្នេះទេ អ្នកគួរស្វែងរកធានារ៉ាប់រង។

When : អ្នកគួរចាប់ផ្តើមពិចារណាពីឥលូវនេះ កុំចាំយូរ ព្រោះគ្រោះអាក្រក់នានា អាចកើតលើងគ្រប់ពេល។


២) ស្វែងយល់ពីផលិតផលធានារ៉ាប់រងដែលមាននៅក្នុងទីផ្សារ

Why : វាជារឿងសំខាន់ណាស់ដែលត្រូវស្វែងយល់អំពីផលិតផលធានារ៉ាប់រងទាំងអស់ដែលមាននៅលើទីផ្សារហើយដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវថាធានារ៉ាប់រងមួយណាសមស្របសម្រាប់អ្នក។ អ្នកគួរពិគ្រោះយោបល់ជាមួយភ្នាក់ងារធានារ៉ាប់រងដែលទទួលបានការទទួលស្គាល់ត្រឹមត្រូវនិងគួរជាទីទុកចិត្តដើម្បីស្វែងយល់ថាតើធានារ៉ាប់រងដំណើរការយ៉ាងដូចម្តេចហើយតើមានគោលការណ៍អ្វីខ្លះសមស្របសម្រាប់អ្នក។

How : និយាយជាមួយភ្នាក់ងារធានារ៉ាប់រងដែលមានការទទួលខុសត្រូវនិងគួរជាទីទុកចិត្តដើម្បីស្វែងយល់ថាតើធានារ៉ាប់រងដំណើរការយ៉ាងដូចម្តេចហើយតើមានគោលការណ៍អ្វីខ្លះដែលសមស្របសម្រាប់អ្នក។

What : នៅពេលអ្នកយល់ពីគោលបំណងនៃធានារ៉ាប់រងណាមួយឲ្យបានច្បាស់លាស់ហើយអ្នកនឹងស្ថិតក្នុងជំហរប្រសើរជាងមុនក្នុងការសម្រេចថាតើអ្នកត្រូវការធានារ៉ាប់រងប្រភេទនោះសម្រាប់ខ្លួនអ្នកដែរឬទេ។

When : ១ឆ្នាំម្តង


៣) ចាប់ផ្តើមពីគោលការណ៍ធានារ៉ាប់រងណាមួយដែលសំខាន់បំផុតសម្រាប់អ្នក

Why : ជំហានបន្ទាប់ក្រោយអ្នកស្វែងយល់ពីផលិតផលធានារ៉ាប់រងរួចរាល់ហើយ អ្នកគួរធ្វើការសំរេចចិត្តទិញធានារ៉ាប់រងដោយផ្តល់អាទិភាពទៅលើធានារ៉ាប់រងណាដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដែលអ្នកត្រូវការជាចាំបាច់។

How : អ្នកត្រូវធ្វើការសម្រេចចិត្តរវាងការផ្តល់អាទិភាពដល់គោលការណ៍គាំពារជីវិតឬគោលកាណ៍ការពារជំងឺធ្ងន់ធ្ងរ។ ជាទូទៅ ប្រសិនបើអ្នកចង់ទទួលបានការធានារ៉ាប់រងលើសព្វសារពើនោះគឺអ្នកត្រូវមានធានារ៉ាប់រ៉ងទាំង២ប្រភេទ។

What : ពិភាក្សាជាមួយសមាជិកគ្រួសាររបស់អ្នកដើម្បីធ្វើការសម្រេចចិត្តជាមួយគ្នា។

When : អ្នកគួរទិញធានារ៉ាប់រងនៅពេលអ្នកមានការយល់ដឹងច្បាស់លាស់ពីធានារ៉ាប់រ៉ងនោះ សូមកុំទិញដោយមិនយល់ពីផលប្រយោជន៍ដែលអ្នកនឹងទទួលបាននិងគោលបំណងរបស់ធានារ៉ាប់រ៉ងនោះឲ្យសោះ។


៤) ពិនិត្យមើលគោលការណ៍ធានារ៉ាប់រងរបស់ខ្ញុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ

Why:ស្វែងយល់ថាតើអ្នកត្រូវការការធានារ៉ាប់រងបន្ថែមទៀតនៅពេលប្រាក់ចំណូលរបស់អ្នកកើនឡើងឬធានារ៉ាប់រងដែលអ្នកកំពុងចំណាយទៅលើនោះលើសពីតម្រូវការរបស់អ្នក។ ការធ្វើដូចនេះនឹងជួយឲ្យអ្នកដឹងពីអ្វីដែលអ្នកត្រូវចំណាយជាចាំបាច់។

How: ស្វែងយល់ពីខ្លួនឯងហើយពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាឬភ្នាក់ងារធានារ៉ាប់រងដែលគួរទុកចិត្តបំផុត។

When: រៀងរាល់ឆ្នាំ


៥) បង្កើនប្រសិទ្ធភាពធានារ៉ាប់រងរបស់ខ្ញុំ (ថ្លៃដើមនិងការទទួលបានធានារ៉ាប់រង)

Why:ចំពោះចំនួនទឹកប្រាក់ដែលអ្នកបង់លើធានារ៉ាប់រង ពេលខ្លះអាចមានអ្វីផ្សេងទៀតដែលមានជម្រើសល្អប្រសើរជាងនេះ។ នេះជាអ្វីដែលអ្នកគួរធ្វើការពិចារណា។ 

How: វាមិនមែនជារឿងចំលែកទេដែលអ្នកចង់ចំណាយទឹកប្រាក់តិច និង ចង់បានមកវិញនូវកញ្ចប់ធានារ៉ាប់រងដ៏ច្រើនបំផុត ដែលគេអាចផ្តល់ជូន។

What: ពិចារណាលើគ្រប់ទិដ្ឋភាពដូចជាកេរ្តិ៍ឈ្មោះ សេវាកម្ម ភាពងាយស្រួលនៃដំណើរការទាមទារសំណង។ ល។

When: រៀងរាល់ឆ្នាំ

bottom of page