top of page

ធាតុផ្សំទាំង ៦ ដែលគួររាប់បញ្ចូលក្នុងផែនការហិរញ្ញវត្ថុ


ក្រៅពីគិតតែរឿងចាយវាយ សន្សំ និងវិនិយោគ តាមពិតទៅនៅមានធាតុផ្សំសំខាន់ៗមួយចំនួនទៀតដែល​យើងគួរគិតដល់ និងរួមបញ្ចូល នៅពេលនិយាយពីផែនការហិរញ្ញវត្ថុ។ អ្វីទាំងនោះរួមមាន៖


១. ការអភិវឌ្ឍន៍ខ្លួនឯង

ត្រូវចាំថាចំណេះនឹងនាំអ្នកទៅរកផ្លូវត្រូវ និងភាពវិជ្ជមានក្នុងជីវិត ហើយទៀតសោត វាក៏សំខាន់ខ្លាំងណាស់ដែរក្នុងគម្រោងហិរញ្ញវត្ថុ។ សូម្បីតែ មហាសេដ្ឋីដ៏ល្បីល្បាញដូចជា Warren Buffet និងBill Gatesជាដើម ក៏នៅតែចំណាយថវិការបស់ពួកគេក្នុងការវិនិយោគ និងអភិវឌ្ឍន៍ចំណេះដឹងរបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ បើទោះជារាល់ថ្ងៃពួកគេមានទ្រព្យសម្បត្តិមហាសាលប៉ុនណាក៏ដោយ។ ការវិនិយោគទៅលើការដុសខាត់ចំណេះដឹងរបស់អ្នក វាមិនត្រឹមតែជួយអ្នកបន្តរក្សាលំនឹងប្រាក់ចំណូលបាននោះទេ វាអាចពង្រីកឱកាសក្នុងការឡើងដំណែង ឬមុខងារបានផងដែរ។​


២. ការចំណាយសម្រាប់រឿងបន្ទាន់ណាមួយ

មនុស្សភាគច្រើនរមែងតែមើលរំលងកន្ទុយលុយតូចៗ ដូចជា ១០០០៛ ឬ ៥០០៛ បុន្តែនៅពេលមានអាសន្ន ការប្រមូលក្រដាស់ប្រាក់តូចៗទាំងនោះ វាពិតជាសារៈសំខាន់ណាស់។ គួរតែចេះ រក្សាទុកក្រដាសប្រាក់តូចៗទាំងនោះ ឲ្យមានរបៀបប្រការក្រែងទុកប្រើប្រាស់សម្រាប់ថ្ងៃក្រោយ។ ដោយសារ អ្នកមិនអាចដឹងអំពីអ្វីដែលអាចកើតឡើងចំពោះប្រាក់ចំណូលរបស់អ្នក ហានិភ័យអាចកើតឡើងបានគ្រប់ពេលវេលា ប្រសិនបើអ្នកពុំបានរៀបចំខ្លួនទុកមុន។​


៣. ការមានអាជីវកម្មជារបស់ខ្លួន

យើងម្នាក់ៗមិនអាចធ្វើការឲ្យគេ រហូតដល់ខ្លួនចាស់ទ្រុឌទ្រោមនោះះឡើយ ដូច្នេះការចាប់ផ្ដើមរកស៊ីខ្លួន គឺជាវិធានការមួយទុកសម្រាប់ឲ្យមានចំណូលជាក់លាក់មួយនៅថ្ងៃខាងមុខ ហើយវាក៏ចាត់ទុកជាការិនិយោគរយៈពេលវែងមួយផងដែរ។


៤. ពន្ធអាករ

បន្ទុកពន្ធ ជាកាតព្វកិច្ចដែលពលរដ្ឋគម្រូគួរតែគោរពតាម។ ប៉ុន្តែ អ្នករាល់គ្នា មិនដែលដឹងនោះទេថា ប្រាក់ខែមួយភាគរបស់អ្នកត្រួវបានកាត់កងសម្រាប់ការបង់ពន្ធជូនរដ្ឋ នេះមិនទាន់រាប់បញ្ចូលពន្ធលើទ្រព្យសម្បត្តិរបស់អ្នកនោះទេ។ នៅមាន ពន្ធផ្សេងៗទៀតដែលអ្នកគួរយល់ ទាក់ទងនឹងប្រធានបទដែលត្រូវបានគេការជជែកវែកញែក និងពិភាក្សាកន្លងមក មានដូចជាពន្ធចំណេញមូលធន ពន្ធប៉ាតង់សម្រាប់អាជីវកម្មជាដើម។ អ្នកដែលឈ្លាសវៃ ក្នុងការរៀបគម្រោងការហិរញ្ញវត្ថុ ពួកគេយល់ច្បាស់អំពីពន្ធ និងដឹងអំពីវិធីសាស្រ្តក្នុងការបន្ធូរបន្ថយការបន្ទុកពន្ធ ដោយមិនចាំបាច់ត្រួវគេចពន្ធខុសច្បាប់នោះទេ។


៥. ការពិនិត្យសុខភាពហរិញ្ញវត្ថុ

សុខុមាលភាពហរិញ្ញវត្ថុ បានបង្ហាញពីទំហំទ្រព្យសម្បត្តិបច្ចុប្បន្ន រួមមានគណនេយ្យថវិកា និងព័ត៌មានលំហូរសាច់ប្រាក់របស់អ្នក។ បន្ថែមនឹងនេះ ការប៉ាន់ស្មានអំពីហានិភ័យហិរញ្ញវត្ថុ ក៏ជារឿងដែលអ្នកមិនគួររំលងពីក្នុងផែនការហិរញ្ញវត្ថុរបស់អ្នកនោះទេ។​ ដើម្បីដឹងអំពីហានិភ័យហិរញ្ញវត្ថុ អ្នកគួរយកចិត្តទុកដាក់អំពីការប៉ាន់ស្មានអំពីទំហំបំណុលបច្ចុប្បន្ន ដោយធៀបទៅនឹងទំហំប្រាក់ចំណូលប្រចាំខែ។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកព័ត៌មានអំពីហានិភ័យហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ឥណទានផងដែរ។


៦. ផែនការសោធននិវត្តន៍

យល់ថា គួរសន្សំប៉ុណ្ណាទើបគ្រាន់ សំរាប់ផែនការចូលនិវត្តន៍? ហើយមានរបៀបណាខ្លះដែលអ្នកអាចសន្សំបាន?

ចម្លើយ អ្នកគួរណាសន្សំតាមលទ្ធភាពរបស់អ្នកដែលអាចធ្វើទៅបាន អាចថាចន្លោះពី ៣០០០ ដុល្លា រទៅ ៤០០០ដុល្លារ សម្រាប់ជីវភាពមួយដែលល្អប្រសើរក្រោយពេលចូលនិវត្តន៍។ ម្យ៉ាងវិញទៀត ដោយសារបច្ចុប្បន្ន សេដ្ឋកិច្ចប្រែប្រួលខ្លាំង ណានៅអត្រាអតិផរណាកើនជាប់ប្រកិត ដូច្នេះក្រៅពីគិតលើផែនការសន្សំតែម្យ៉ាង អ្នកគួររកមធ្យោបាយណាដែល​ឲ្យអ្នកសន្សំបានការប្រាក់ ឬមធ្យោបាយណាដែល​អាចឲ្យអ្នកតាមទានអតិផរណានេះ។


…………………..

Copyright © 2019-2023 CamboFinance. រក្សាសិទ្ធិ

សូមផ្ញើសារមកយើងប្រសិនបើអ្នកចង់សុំសិទ្ធិមាតិការបស់យើង។

bottom of page