top of page

Stakeholder និង Shareholder

Updated: Jan 25





Stakeholder និង Shareholder ​ស្ដាប់តែ​មួយ​ភ្លែត​គឺ​ស្រដៀង​គ្នា ហើយ​ភាគច្រើន​មនុស្ស​គិត​ថាពីរពាក្យ​នេះអាច​ប្រើជំនួសគ្នាបាន ក៏​ប៉ុន្ដែវា​មិន​មែន​បែប​នោះអីបន្តិចទេ អត្ថន័យ​របស់​ពីរពាក្យ​នេះគឺ​ខុស​គ្នាដាច់ស្រឡះ។ នៅក្នុង​អត្ថបទនេះ យើង​នឹង​ធ្វើការ​បក​ស្រាយ​ពីភាពខុសគ្នា​របស់ពាក្យ​ទាំង​ពីរ​។


🔴Stakeholder គឺ​សំដៅ​ដល់​បុគ្គលណា​ម្នាក់​​ ឬអង្គភាព​ណាមួយដែល​មាន​ចំណែក​ក្នុង​ដំណើរការងារអ្វីមួយ​ ហើយ​លទ្ធផល​នៃដំណើរការងារ​នោះអាច​ជះ​ឥទ្ធិពល​លើពួកគេ​។ នៅក្នុង​ក្រុមហ៊ុនមួយ​ អ្នក​ដែល​អាច​ចាត់ទុក​ជា​ Stakeholder រួមមាន​៖

  • បុគ្គលិក​ដែល​អាច​នឹង​បាត់​បង់​ការ​ងារ​ប្រសិន​បើក្រុមហ៊ុន​នោះក្ស័យ​ធុន

  • អតិថិជន​ដែល​អាច​នឹង​គ្មាន​ផលិ​តផល​ប្រើ​ប្រសិន​បើក្រុមហ៊ុននោះបិទ​ដំណើរ​ការ​

  • អ្នក​ផ្គត់​ផ្គង់​ដែល​អាច​នឹង​បាត់​បង់​ប្រាក់​ចំណូល​

  • អ្នក​ផ្ដល់​ប្រាក់​កម្ចីដែល​អាច​នឹង​ខាត​បង់​ប្រាក់​បើសិនក្រុមហ៊ុន​នោះរក​ប្រាក់​បង់សង​មិន​បាន

  • អ្នក​ចូល​ហ៊ុន​ដែល​អាច​នឹង​ខាត​ទុន​បើសិន​ក្រុមហ៊ុននោះត្រូវ​បិទទ្វា


🔵ចំណែក​ Shareholder គឺ​សំដៅ​លើបុគ្គល​ ឬអង្គភាព​ណា​មួយ​ ​ដែលមាន​ចំណែកកាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​​។ Shareholder មាន​សិទ្ធ​ក្នុង​ការ​បញ្ចេញ​សំឡេង ឬបោះ​ឆ្នោត​ជ្រើសរើស​ Director និងអាចបានទទួល​ភាគលាភពីក្រុមហ៊ុន​។

ដើម្បីឲ្យ​កាន់តែ​ច្បាស់​ យើងទៅធ្វើការ​ប្រៀបធៀប​លើចំណុច ៤៖




១. កម្មសិទ្ធក្រុមហ៊ុន

🔵 Shareholder មានភាគហ៊ុន​កាន់​កាប់ក្នុង​ដៃ​ ហើយ​ភាគច្រើន​ម្ចាស់ភាគធំបំផុត​របស់​ក្រុមហ៊ុនមួយ​ គឺកាន់កាប់​យ៉ាង​តិច​ណាស់​ ៥០% នៃ​ភាគ​ហ៊ុន​របស់ក្រុមហ៊ុន​នោះ។

🔴 Stakeholder មិន​មាន​ភាគហ៊ុន​ក្នុ​ង​ក្រុមហ៊ុន​ទេ






២. អាទិភាព

🔵 Shareholder ផ្ដោត​លើ​ផល​ចំណេញ​នៃការ​វិនិយោគ អាច​ជាភាគលាភ ឬការ​ឡើង​ថ្លៃ​ភាគហ៊ុន​។

🔴 Stakeholder ផ្ដោត​លើលទ្ធផល​ការងាររួម​របស់ក្រុមហ៊ុន ក្នុងនោះ​មានដូច​ជាការ​ប្រត្តិបត្តិចំពោះភ្ញៀវ ឬដៃគូសហការជាដើម។




៣. តម្រូវ​ការ​រយៈពេល​វែង និងខ្លី

🔵​Shareholder គឺធ្វើ​អ្វីក៏​បាន​ជាមួយ​ភាគហ៊ុនដែល​មាន​ក្នុង​ដៃ ពួកគេ​អាច​លក់​ ឬទិញហ៊ុន​ពីក្រុមហ៊ុន​ផ្សេងទៀត​ ហើយ​ជោគជ័យការងារ​រួម​គឺ​មិន​សំខាន់​សម្រាប់​ពួកគេ​ទេ។

🔴Stakeholder គឺផ្ដោត​សំខាន់លើជោគជ័យការងារ​រួម​ មិនមែន​ត្រឹមតែ​ដំណើរការ​ភាគហ៊ុន​ប៉ុណ្ណោះទេ។




៤. ចំណាត់​ក្រុម

Shareholder គឺ​តែង​តែ​ពាក់​ព័ន្ធជាមួយ Stakeholder ប៉ុន្ដែ Stakeholder មិន​ចាំបាត់​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ ​Shareholder ទេ។ ត្រង់ន័យ​នេះអាច​ច្រឡំបន្តិច ដូច្នេះនិយាយ​ឲ្យ​ចំងាយ​ស្រួល​ស្ដាប់​ Shareholder អាចជា​ ​Stakeholder ប៉ុន្ដែ Stakeholder មិន​អាច​ជា​ Shareholder ឡើយ​៕

Comments


bottom of page