top of page

៥ ជំហាន ដៅផែនការហិរញ្ញវត្ថុឲ្យចេញជារូបរាង

Updated: Jan 27



ជំហានទី១៖ បង្កើតក្ដីស្រមៃ ហើយគិតពីស្ដាយជីវិតដែល​ខ្លួនចង់បាននៅពេលអនាគត

អ្នកពិតជាមិនអាចដៅផែនការហិរញ្ញវត្ថុចេញជារូបរាងទេ ប្រសិនបើអ្នកមិនផ្ដើមគិតពីសា្ដយជីវិតដែលចង់បាន មិនថាថ្ងៃនេះ ថ្ងៃស្អែក ឬអនាគតកាល ព្រោះការគិតស្រមៃនេះ នឹងជួយអ្នកឲ្យដឹងថា តើប្រាក់ប៉ុន្មានដែលអ្នកត្រូវការ ហើយប្រាក់ទាំងនោះអាចជួយអ្នកសម្រេចគោលបំណងដោយរបៀបណា។ 


ជំហានទី២៖ បំបែកគោលដៅហិរញ្ញវត្ថុជា ៣

  • គោលដៅរយៈពេលខ្លី៖ ចាប់ពី ៦ខែ ទៅ ៥ឆ្នាំ

  • គោលដៅកណ្ដាល៖ ចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ

  • គោលដៅរយៈពេលវែង៖ ចាប់ពី ១០ឆ្នាំ ឡើង


ជំហានទី៣៖ កំណត់កាលបរិច្ឆេទសម្រាប់គោលដៅហិរញ្ញវត្ថុ

ការដាក់កាលបរិច្ឆេទច្បាស់លាស់ នឹងជួយអ្នករំលឹកខ្លួនឯង ហើយអនុវត្តបានខ្ជាប់ខ្ជួន។ ឧទាហរណ៍ អ្នកចង់ទិញផ្ទះឲ្យបាននៅឆ្នាំ ២០២៨ ដូច្នេះអ្នកត្រូវដឹង ថាការសន្សំបែបណាឲ្យគ្រប់ចំនួនលុយសម្រាប់ទិញផ្ទះ ហើយកំណត់ថ្ងៃខែឲ្យជាប់លាប់ក្នុងការដាក់លុយសន្សំ។

ការកំណត់កាលបរិច្ឆេទពិតជាសំខាន់ ហើយជាវិធីមានប្រសិទ្ធភាព និងអាចអនុវត្តបានគ្រប់គោលដៅសន្សំទាំងអស់ មិនថារយៈពេលខ្លី ឬវែងក៏ដោយ។


ជំហានទី៤៖ ចេះផ្ដល់អាទិភាពលើគោលដៅនីមួយៗ

  • ចាំបាច់៖ ជាគោលដៅហិរញ្ញវត្ថុដែល​គប្បីត្រូវមកមុន ឧទា ប្រាក់សន្សំគ្រាអាសន្ន ។ល។

  • ចង់បាន៖ ជាគោលដៅបន្ទាប់បន្សំ ឧទា អ្នកសន្សំលុយចង់ប្ដូរឡានថ្មី ។ល។

ត្រូវចាំថា អ្នកត្រូវចេះផ្ដល់អាទិភាពលើរឿងណាដែល​សំខាន់មុនសម្រាប់អ្នក ដើម្បីអាចបែងចែកប្រាក់សន្សំឲ្យត្រូវ ជាពិសេសនៅពេលចំណូលរបស់អ្នកមានកំណត់។


ជំហានទី៥៖ បង្កើតតារាងសន្សំមួយ ហើយចាប់ផ្ដើមអនុវត្ត

ឥឡូវអ្នកដឹងហើយថា អ្នកចង់បានអ្វី មានគោលដៅសន្សំច្បាស់លាស់ ស្របនឹងគោលបំណងពិតប្រាកដ និងថ្ងៃខែជាក់លាក់ ដូច្នេះអ្វីចុងក្រោយដែល​ត្រូវធ្វើគឺ ចាប់ផ្ដើមអនុវត្តដោយការបង្កើតជាតារាងមួយ ក្នុងសៀវភៅក៏បាន ក្នុងគ្រឿងអេឡិចត្រូនិចក៏បាន ធ្វើយ៉ាងឲ្យងាយស្រួលសម្រាប់ខ្លួនឯង ហើយងាយស្រួលតាមដាន និងធ្វើបច្ចុប្បន្នភាពឲ្យបានជាប់លាប់។


Komentarze


bottom of page