top of page

៥ចំណុចពីហិរញ្ញវត្ថុដែលគួរពិភាក្សាជាមួយដៃគូ មុន ឬ ក្រោយពេលរៀបការ

Updated: Jan 27




រឿងលុយកាក់គឺជារឿងស្រ្តេស មិនថានៅខ្លួនមួយ ឬនៅជាមួយដៃគូ ហើយបើសិនមានគម្រោងរៀបការទៀត ឬទើបរៀបការរួច គឺសុទ្ធតែគប្បីត្រូវតែពិភាក្សាគ្នាឲ្យច្បាស់ ដើម្បីចៀសវាងការតឹងសរសៃ-កដាក់គ្នានៅពេលក្រោយ។

ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលមិនគួរមើលរំលង៖


១. ចាប់ផ្ដើមពីប្រធានបទនៃការឲ្យតម្លៃលុយ៖

មនុស្សពីរនាក់ផ្សេងគ្នា ទោះបីរៀបការរួចក៏ការគិតមួយចំនួននៅតែខុសគ្នា ដូច្នេះវាពិតជារឿងចាំបាច់ដែល​ត្រូវដឹងថាដៃគូរបស់អ្នកឲ្យតម្លៃលើលុយបែបណា ដើម្បីអាចរៀបចំហិរញ្ញវត្ថុគ្រួសារឲ្យបានត្រឹមត្រូវ តួយ៉ាង តើគាត់មានចង់សន្សំដើម្បីគោលបំណងអ្វីមួយដែរទេ ។ល។


២. តើគួរចាយលុយរៀងរាងខ្លួន ឬបើកគណនីរួម?

ទំនៀមទម្លាប់យើងកាលមុន មនុស្សប្រុសជាអ្នករកប្រាក់ ហើយប្រពន្ធជាអ្នកទុកដាក់ ប៉ុន្ដែសម័យនេះប្រពន្ធក៏មានចំណូលដែរ មិនចាំបាច់ពឹងលើប្ដីទាំងស្រុងទេ ដូច្នេះគួរសួរនាំគ្នាឲ្យច្បាស់ ថាពេលរៀបការរួច គួរចាយវាយលុយកាក់ដោយរបៀបណា ចាយរៀងខ្លួន ឬមួយគួរបង្កើតគណនីរួមមួយ ហើយប្រើជាមួយគ្នា?


៣. គួរទុកដាក់លុយកាក់ដោយរបៀបណា?

វាបូកបញ្ចូលទាំងអស់ មិនថាសន្សំ ចំណូល ចំណាយ ឬសូម្បីបំណុល ដែល​អ្នកគួរបែងចែកឲ្យច្បាស់ ថាលុយទាំងនោះគួរទុកដាក់នៅទីណា បែងចែកយ៉ាងម៉េច ហើយគួរមានគណនីប៉ុន្មានដើម្បីប្រើប្រាស់លុយកាក់ឲ្យសមប្រកប។


៤. រៀបគម្រោងសម្រាប់អនាគត៖

និយាយពីក្ដីស្រមៃរួមគ្នា ដើម្បីត្រៀមផែនការឲ្យត្រូវ ឧទាហណ៍ តើអ្នក និងដៃគូ ចង់ប្រើជីវិតបែបណាក្នុងរយៈ ៥ឆ្នាំទៅមុខទៀត? មានផ្ទះជារបស់ខ្លួន? មានឡានជារបស់ខ្លួន? ឬអាចជាគម្រោងយកបុត្រជាដើម។


សរុបមកវិញ​ នេះគ្រាន់ជាចំណុចខ្លះៗប៉ុណ្ណោះ​ ជាក់ស្ដែងនៅមានរឿងច្រើនទៀតដែលអ្នកអាចគិតដល់ និងពិភាក្សាជាមួយដៃគូ។ ចូរចាំថា មិនគួរខ្មាស ឬខ្លាចក្នុងការពិភាក្សារឿងទាំងនេះជាមួយដៃគូទេ ជាពិសេសអ្នកមានគម្រោងរៀបការ ឬទើបរៀបការរួច ព្រោះហិរញ្ញវត្ថុក៏ជាកូនសោរសំខាន់មួយក្នុងទំនាក់ទំនងដ៏រឹងមាំ៕

Comments


bottom of page