top of page

៤ ចំណុច ដើម្បីទទួលបាន បណ្ណឥណទាន(Credit Card) និងប្រើឱ្យកើតជាប្រយោជន៍



ឃើញអេតមីនឧស្សាហ៍និយាយពីបណ្ណឥណទាន (Credit Card) តែមកមើលកាតធនាគាររបស់ខ្លួន គឺជាបណ្ណឥណពន្ធ (Debit Card)!! ចង់ដឹងថា តើធ្វើយ៉ាងណាទើបអាចបានកាតឥណទាននោះប្រើ? ដោយសារតែ បណ្ណឥណទាន(Credit Card) មានកម្ចីឲ្យប្រើភ្លាមៗ ក្នុងចំនួនកំណត់មួយ ដូចនេះវាអាចជួយដោះទុក្ខដាច់លុយមួយគ្រា កុំឲ្យពិបាកខ្ចីគេ តែបើមិនចេះប្រើ អាចធ្លាក់ខ្លួនក្នុងបំណុលបាន។


ថ្ងៃនេះ យើងសូមបង្ហាញពីចំណុចខ្លះៗ​ដើម្បីទទួលបាន បណ្ណឥណទាន (Credit Card): 


១. មានការងារ​ និងចំណូលជាក់លាក់នៅកន្លែងណាមួយ 

អ្នកអាចរកកន្លែងការងារណាមួយ ដែលអាចផ្ដល់បណ្ណឥណទានឲ្យអ្នកកាន់តែល្អ។ បើអ្នកធ្វើការឲ្យគ្រួសារ ឬខ្លួនឯង អ្នកគួរមានការធានាណាមួយ បង្ហាញពីចំណូលជាក់លាក់របស់អ្នក ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចវិភាគពីបរិមាណលុយដែលអ្នកប្រើ និងជឿជាក់លើអ្នក។ ដោយសារការផ្ដល់បណ្ណឥណទាន ក៏មិនខុសគ្នាច្រើនពីការផ្ដល់កម្ចីដែរ គ្រាន់តែកម្ចីនេះអ្នកអាចស្នើរបានលឿន បន្ទាប់ពីបង្កើតគណនី និងបណ្ណរួច។ 



២. ស្វែងយល់ពីរបៀបប្រើបណ្ណឥណទានឱ្យកើតជាប្រយោជន៍ 

ប្រើឲ្យជាប្រយោជន៍ គឺប្រើដើម្បីសម្រួលភាពចាំបាច់របស់អ្នក។ ឧទាហរណ៍ អ្នកត្រូវចំណាយលើចំនាយចាំបាច់ណាមួយភ្លាមៗ តែអ្នកមិនមានលុយគ្រប់គ្រាន់។ 

បណ្ណឥណទាន ប្រើត្រូវបង្កើតជាប្រយោជន៍ ប្រើខុសបង្កើតបំណុល។ 


៣. រកស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់បណ្ណឥណទាន 

អ្នកអាចស្វែងរកព័ត៌មានតាមអ៊ីនធើណេត ពីលក្ខខណ្ឌនៃស្ថប័ននីមួយៗ ជាពិសេសការប្រាក់ និងលក្ខខណ្ឌសងត្រឡប់ មុននឹងសម្រេចចិត្តប្រើបណ្ណឥណ្ណទាន។ (និយាយទៅរបៀបស្នើផ្សេងៗ ស្រដៀងគ្នានឹងការស្នើកម្ចីអ៊ីចឹងដែរ)


៤. ស្វែងយល់ពីការបង្កើត និងរក្សាពិន្ទុឥណទានឲ្យបានល្អ 

ចំណុចនេះ វាអាចជួយអ្នកនូវពេលអ្នកចង់ប្រើសេវាកម្មឥណទានណាមួយនៅពេលអនាគត ដែលវាប្រៀបដូចជាការបង្កើតប្រវត្តិមួយឱ្យអ្នកផ្ដល់កម្ចី ងាយស្រួលស្វែងយល់ពីអ្នកកាន់តែបានច្រើន។ ផ្នែកមួយនៃការបង្កើត និងរក្សាពិន្ទុឥណទានឱ្យបានល្អ គឺការឆែករបាយការណ៍ឥណទានជាប្រចាំ ដើម្បីដឹងពីស្ថានភាពជាក់ស្ដែង។ ក្នុងនោះ CBC ក៏មានការផ្ដល់ជូនការឆែករបាយការណ៍ឥណទានដោយឥតគិតថ្លៃ ១ ឆ្នាំម្ដង ហើយអ្នកអាចរក្សាព័ត៌មានទាំងនោះក្នុងទូរសព្ទដៃក៏បាន។ 


Komentarze


bottom of page