top of page

៤ចំណុចដែលអ្នកគួរដឹងនៅអាយុខ្ទង់ ២០ឆ្នាំ

Updated: Jan 25


ផ្ដើមចូលវ័យខ្ទង់ ២០ អ្នកអាចនឹងប្រឈមជាមួយបញ្ហាជាច្រើន ព្រោះវាជាពេលមួយអ្នកត្រូវប្រឈម នឹងសិក្សាស្វែងយល់ពីបញ្ហាជីវិត ដែលវាអាចនឹងមានការលំបាកបន្តិចហើយ។ តែអ្នកមិនត្រូវបោះបង់នោះទេ ព្រោះបើអ្នកបោះបង់អ្នកនឹងក្លាយជាអ្នកចាញ់ តែបើព្យាយាមតស៊ូ ពុះពារចេញពីវា នោះអ្នកនឹងមានភាពល្អប្រសើរជាងមុន។

នៅក្នុងនោះ មានរឿង ៤ ដែលអ្នកគួរដឹងអំពីមេរៀនជីវិតដែលអ្នកនឹងអាចជួបប្រទះនៅវ័យនេះ៖




១. ប្រយ័ត្នលំបាកមុន វេទនាក្រោយ

អ្នកអាចយកពាក្យមួយឃ្លាពីអ៊ីនធើណេតថា “no pain no gain” មកគិត ក៏ប៉ុន្ដែអ្នកមិនគួរធ្វើឲ្យខ្លួនរងនូវការលំបាកនោះរហូតទេ​ អ្នកគួរតែព្យាយាមរៀនពីការលំបាកនោះ ដោយរិះរកវិធីនានា ដើម្បីដោះស្រាយវា បើពុំនោះទេអ្នកនឹងប្រាកដជាលំបាកមុន វេទនាក្រោយហើយ។


២. កុំចាយពេលវេលាលើមនុស្សដែលគិតមិនល្អពីអ្នក

ជាធម្មតា មិនថាអ្នកមានភាពជោគជ័យប៉ុណ្ណានោះទេ ក៏មិនប្រាកដថាមានមនុស្សចូលចិត្ត និងស្រលាញ់អ្នកច្រើននោះដែរ គឺប្រាកដជាមានមនុស្សដែលគិតមិនល្អអំពីអ្នក និងព្យាយាមចាប់កំហុសអ្នក។ តែអ្នកមិនគួរចំណាយពេលអត់ប្រយោជន៍ជាមួយមនុស្សអស់នោះទេ អ្នកត្រូវព្យាយាមអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីកុំឲ្យមានកំហុសឲ្យគេចាប់បាន។


៣. ព្យាយាមចាប់ឱកាស

ឱកាសមិនមែនចេះតែមាន ដូចស្រមោចធំក្លិនស្ករនោះទេ ប្រសិនបើវាមកដល់ក្បែរអ្នកហើយ អ្នកត្រូវចេះចាប់វាឲ្យបាន មិនថាវាតូច ឬធំឡើយ ព្រោះឱកាសតូចៗនោះជាស្ពាននាំអ្នកទៅសម្រេចឱកាសធំបាន។ អ្នកគួរតែមានការអភិវឌ្ឍខ្លួនជានិច្ច ទើបអ្នកអាចមើលឃើញឱកាសបានកាន់តែច្រើន។


៤.​ ធ្វើជាខ្លួនអ្នកនាពេលបច្ចុប្បន្ន

រឿងចាស់ទៅហើយចាត់ទុកជាបទពិសោធន៍ រឿងថ្មីនៅថ្ងៃស្អែកមិនទាន់មកដល់ វាគ្រាន់តែអនាគតដែលអ្នកមើលមិនឃើញថានឹងមានអ្វីកើតឡើងប៉ុណ្ណោះ។


ដូចនេះ រឿងសំខាន់បំផុតគួរយកចិត្តទុកដាក់នោះគឺបច្ចុប្បន្ន ដែលអ្នកត្រូវតែផ្ដោតលើវា និងព្យាយាមធ្វើវាឲ្យបានសម្រេចនោះ អ្នកនឹងមិនមានអតីតកាលដែលគួរឲ្យស្ដាយ និងអនាគតដែលគួរឲ្យបារម្ភនោះដែរ៕

Comments


bottom of page