top of page

ឲ្យតែបំណុលសុទ្ធតែអាក្រាក់ទាំងអស់?

Updated: Jan 25


ជាធម្មតា ឲ្យតែឮពាក្យថាបំណុល គឺដឹងតែមិនល្អហើយ ប៉ុន្ដែអ្នកដឹងឬទេ បំណុលពេលខ្លះក៏មានល្អដែរ បើថាទៅគឺយើងអាចនិយាយបានថា បំណុលល្អ ឬមិនល្អ អាស្រ័យលើអ្នកប្រើវាយ៉ាងម៉េច។


#តើអ្វីទៅជាបំណុលល្អ?

បំណុលល្អ ជាបំណុលដែលអ្នកបានធ្វើការខ្ចីបុលពីភាគីណាមួយ រួមមាន មិត្តភក្តិ មីក្រូ-​ម៉ាក្រូហិរញ្ញវត្ថុ ឬធនាគារជាដើម ដើម្បីធ្វើនូវរាល់គ្រប់សកម្មភាពនានាដែលជួយបង្កើននូវទ្រព្យសម្បត្តិរបស់អ្នកបន្ថែម ឬមានន័យថាជា


ការយកលុយទៅបង្កើតលុយ រួមមាន៖

  • ការធ្វើអាជីវកម្ម៖ ការលក់ដូរទំនិញ ការបើកហាងនានា ការពង្រីកអាជីវកម្ម...

  • ការវិនិយោគ៖ លើភាគហ៊ុន ឬការវិនិយោគដោយផ្ទាល់លើក្រុមហ៊ុនតូចៗ ឬអាជីវកម្មទើបបង្កើត

  • ការសិក្សា៖ មានបរិបទខ្លះ គេក៏បានកំណត់បំណុលនៃការយកទៅបំពេញការសិក្សាជាបំណុលល្អមួយផងដែរ ព្រោះវានឹងបង្កើននូវចំណេះដឹងសម្រាប់ជួយអ្នករកប្រាក់នៅពេលក្រោយ។


ខ្លីមកវិញ បំណុលមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ ប្រសិនបើចេះប្រើប្រាស់ឲ្យបានល្អ បំណុលនោះនឹងផ្ដល់ផ្លែផ្កាឲ្យអ្នកវិញ៕

Comments


bottom of page