top of page

អ្វីទៅជា Revenge Spending ?

Updated: Jan 25



Revenge Spending គឺសំដៅដល់ "ការចាយសង" បន្ទាប់ពីមានហេតុការណ៍មួយធ្វើឲ្យអ្នកមិនបានចាយក្នុងរយៈពេលយូរ។ តួយ៉ាង ការបិទខ្ទប់នៃកូវីដ១៩ ដែល​ធ្វើឲ្យម្នាក់ៗសឹងតែមិនបានចេញទៅណា ដូច្នេះនៅពេលប្រទេសបើកវិញ មនុស្សមួយចំនួន ជាពិសេសអ្នកធ្លាប់ចូលចិត្តដើរហើរ ទិញអីវ៉ាន់នេះនោះ កើនឡើងចំណង់ទ្វេដងនៃការចំណាយ (ទិញ) ដើម្បីចាយសង ចាក់បំពេញនូវរយៈពេលដែល​មិនបានចាយនោះ។


Revenge Spending មានឥទ្ធពលខ្លាំងលើអារម្មណ៍ ហើយវាអាចនាំមកនូវផលប៉ះពាល់អវិជ្ជមានជាខ្លាំងដល់សុខភាពហិរញ្ញវត្ថុ ហ៊ានតែភ្លេចខ្លួនអាចធ្លាក់ចូលក្នុងបំណុលក៏ថាបាន។


Revenge Spending ពិបាកទប់ណាស់ ព្រោះវាហាក់បីដូចការប្រទាញប្រទង់គ្នារវាងបេះដូង និងខួរក្បាល ដែល​បេះដូងទាមទារឲ្យ “ចាយ” តែខួរក្បាលព្យាយាមហាម “កុំចាយ” ប៉ុន្ដែដូចអ្នកដឹងអ៊ីចឹង

ជាទូទៅបេះដូងជាអ្នកឈ្នះ ម្ល៉ោះហើយដើម្បីការពារមិនឲ្យខ្លួនឯងចាយលើសទំហំ និងធ្លាក់ចូលក្នុងរណ្ដៅបំណុល អ្នកគប្បីបង្កើតជាបញ្ជីមួយ ដោយក្នុងនោះគួររាយមុខចំណាយទាំង ៥ មុខ ដែល​អ្នកចង់ចំណាយលុយលើជាងគេ

ហើយលៃលកទឹកប្រាក់តាមការគួរ និងធ្វើយ៉ាងណាកុំឲ្យហួសព្រំដែននៃចំណាយរបស់អ្នក។


តិចនិកនេះប្រើបានគ្រប់កាលៈទេសៈ​ មិនមែនសម្រាប់តែ Revenge Spending ទេ

Opmerkingen


bottom of page