top of page

អាយុជិត ៣០ហើយ តើគួមានធានារ៉ាប់រងមួយឬទេ?


ឮម្នាក់ៗថាច្រើន គេថាធានារ៉ាប់រងបោកទេព្រោះពិបាកទារសំណង ហើយចុះអ្នកមិនទាន់ទិញ គួរជឿគេអត់?

មុនសម្រេចថាជឿ ឬមិនជឿ យើងទៅស្គាល់សិនថាអ្វីទៅជាធានារ៉ាប់រង។

ធានារ៉ាបរង គឺជាកិច្ចសន្យាត្រឹមត្រូវច្បាស់លាស់រវាងបុគ្គល (ឬអង្គភាពណាមួយ) ជាមួយក្រុមហ៊ុនធានារ៉ាប់រង ក្នុងការផ្ដល់ជូនការការពារផ្នែកហិរញ្ញវត្ថុ (ឬសំណង) ទៅលើអ្វីមួយ នៅពេលដែល​មានរឿងស្មានមិនដល់ណាមួយកើតឡើង។


តាមពិតទៅ ធានារ៉ាប់គឺស្រដៀងគ្នានឹងកញ្ចប់ប្រាក់បម្រុងមួយផ្នែកដែរ ព្រោះវានឹងជួយការពារអ្នកនៅពេលអ្នកត្រូវការចំណាយបន្ទាន់ ឬជួបហេតុការណ៍ដែល​នឹកស្មានមិនដល់ ប្រសិនបើអ្នកជ្រើសរើសកញ្ចប់មួយដែលត្រឹមត្រូវ និងស្របតាមលទ្ធភាពរបស់ខ្លួន។ បន្ថែមពីចំណុចនេះ ធានារ៉ាប់គឺមានភាពសំខាន់សម្រាប់គ្រប់វ័យ មិនថាចាស់ ឬក្មេងឡើយ ព្រោះគ្រប់គ្នាសុទ្ធតែមានសិទ្ធទទួលបានការការពារតែទាំងអស់ហ្នឹង។


បើនិយាយពីធានារ៉ាប់រងគឺមានច្រើនប្រភេទ ប៉ុន្ដែធានារ៉ាប់រងសំខាន់ៗដែល​ចាំបាច់គួរមានគឺ៖

#ធានារ៉ាបរងអាយុជីវិត

#ធានារ៉ាប់រងសុខភាព

#ធានារ៉ាប់រងយាន្តយន្ត

#ឬធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ជាដើម។


ហើយចុះតើពេលណាអ្នកគួរទិញធានារ៉ាប់រង?

ជាក់ស្ដែងអ្នកអាចទិញនៅពេលអ្នកមានលទ្ធភាព នៅពេលអ្នកទិញឡានថ្មី ពេលមានបុត្រធីតា និងនៅពេលអ្នកមានការងារថ្មី។ល។ ដើម្បីផ្ដល់ការការពារដ៏កក់ក្តៅមួយសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់។

តែចុះរឿងគេបោករឿងទារសំណងនោះ គួរជឿអត់?


ក្រុមហ៊ុនធានារ៉ាប់គឺមានអាជ្ញាបណ្ណត្រឹមត្រូវ និងស្របច្បាប់ ដូច្នេះគេមិនបោកទេ ប៉ុន្ដែអ្នកត្រូវចាំថា ដើម្បីបានសំណងនីមួយៗលុះត្រាតែអ្នកត្រូវតាមលក្ខខណ្ឌដែលបានចារក្នុងកិច្ចសន្យា ហើយដំណើរការសំណងគឺស្ថិតលើប្រភេទនៃធានារ៉ាប់រងផងដែរ៕

Comments


bottom of page