top of page

អ្នក​មានចំណូលតិច តើគួរចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនបែបណា?

Updated: Jan 27




គន្លឹះគ្រប់គ្រងលុយកាក់ ៥ ដែល​ត្រូវគិតដល់

    ១. បង្កើតតារាងចំណូល និងចំណាយជាជំហានដំបូង ហើយអនុវត្តឲ្យបានជាប់លាប់

    ២. បង់វិក្កយបត្រឲ្យបានទាន់ពេល និងដកសន្សំ (ទោះតិចយ៉ាងណាក៏ដោយ) ពេលបានចំណូលភ្លាម

    ៣. ប្រសិនបើជាប់បំណុល គួរផ្ដោតខ្លាំងលើការសងបំណុលណាដែល​មានការប្រាក់ខ្ពស់ទៅមុន

    ៤. បំបែកគណនីធនាគារ ចាយដឹងចាយ សន្សំដឹងសន្សំ


ប្រើក្បួន ៣០ថ្ងៃ ដើម្បីសន្សំប្រាក់

១. ចាំ ៣០ថ្ងៃ មុនទិញរបស់អ្វីមួយ

    ២. អំឡុង ៣០ថ្ងៃនោះ អ្នកទុកប្រាក់ដែលចង់ទិញឥវ៉ាន់នោះដាក់សន្សំសិន

    ៣. បើសិនគ្រប់ ៣០ថ្ងៃ ចិត្តនៅតែចង់បានរបស់នោះ អាចដកលុយមកទិញបាន ព្រោះវាពិតជាសំខាន់មែន


ក្បួននេះសាមញ្ញក៏ពិតមែន ប៉ុន្ដែអ្នកដឹងទេថាវាមានប្រសិទ្ធភាពណាស់ ព្រោះវានឹងជួយហាមមិនឲ្យអ្នកចំណាយលើរបស់ណាដែល​មិនចាំបាច់ បើមិនជឿអាចសាកល្បងអនុវត្តបាន។


បើ Challenge សន្សំ ១០០ថ្ងៃ

  • បង្កើតស្រោមសំបុត្រចំនួន ១០០ សម្រាប់ "សន្សំ"

  • ស្រោមសំបុត្រទី១ ដាក់ $1

  • ស្រោមសំបុត្រទី២ ដាក់ $2

  • ស្រោមសំបុត្រទី៣ ដាក់ $3

បន្ថែមចំនួនលុយតាមលេខរៀងនៃស្រោមសំបុត្រ រហូតដល់ ទី១០០


សាកល្បងទៅ ធានាថាសន្សំបានផល!


Comments


bottom of page