top of page

សារទៅកាន់អាយុខ្ទង់ ២០

Updated: Jan 25




វ័យ ២០ឆ្នាំស្ដើង អ្នកខ្លះប្រហែលនៅសប្បាយ នៅមិនទាន់មានអីគិតឲ្យឈឺខួរ រីឯខ្លះទៀតអាចកំពុងរៀនបណ្ដើរ ធ្វើការបណ្ដើរ បែបថាវេទនាក៏វេទនា​ សប្បាយក៏សប្បាយ​ និងទទួលបានបទពិសោធន៍ច្រើន។ លុះចូលដល់ពាក់កណ្ដាលខ្ទង់ ២០ ឡើង ជីវិតកាន់តែវិលក្បុង រវល់ខ្លាំងឡើងៗ ដល់ថ្នាក់ពេលខ្លះភ្លេចគិតពីខ្លួនឯង។


មានរឿងមួយចំនួនដែល​អ្នកគួរធ្វើ កុំឲ្យជួបភាពស្ដាយក្រោយនៅវ័យ ៣០ ឬ ៤០៖

១. ត្រូវមានរបបអាហារត្រឹមត្រូវ និងហាត់ប្រាណឲ្យទៀងទាត់ ព្រោះបើអ្នកធ្វើបែបនេះ ខ្លួនប្រាណរបស់អ្នក នឹងអរគុណអ្នកនៅពេលក្រោយ


២. ជ្រើសរើសអ្នកសេពគប់ឲ្យមើលៗផង ប្រសិនបើអ្នកមិនចង់ក្លាយជាអ្នកផឹកទី៦ ក្នុងចំណោមអ្នកផឹក ៦នាក់


៣. ត្រូវយល់ថាមនុស្សមិនមែនកើតមកល្អគ្រប់ដប់ទាំងអស់ទេ អ៊ីចឹងហើយបើអ្នកបរាជ័យរឿងអ្វីមួយ

កុំដាក់សម្ពាធដល់ខ្លួនឯងខ្លាំងពេក


៤. ធ្វើអ្វីដែល​ខ្លួនឯងចង់ធ្វើ ហើយដើរលេងតាមដែល​អាច ព្រោះអ្នកអត់ដឹងទេថា នៅវ័យ ៣០ឆ្នាំ អ្នកនឹងប្រើជីវិតបែបណា


៥. កុំខ្លាចប្រាប់គេពីពាក្យក្នុងចិត្ត ព្រោះអ្នកមិនដឹងទេថា ថ្ងៃស្អែកពួកគេនៅតែនៅទីនេះជាមួយអ្នកឬក៏អត់


៦. ធ្វើការឲ្យអស់ពីកម្លាំងចិត្ត ប៉ុន្ដែកុំភ្លេចឲ្យពេលសម្រាកដល់ខ្លួនឯងខ្លះផង


៧. ត្រូវរៀនមើលថែសុខភាពហិរញ្ញវត្ថុខ្លួនឯង ព្រោះបញ្ហាលុយកាក់នេះ គ្មាននរណាមកគ្រប់គ្រងឲ្យអ្នកទេ


សង្ឃឹមថាសារនេះអ្នកបានឃើញ ជាពិសេសប្អូនៗដែល​កំពុងនៅវ័យខ្ទង់ ២០។ ទ្រនិចនាឡិកាអត់ដើរថយក្រោយទេ ហាក់ដូចពេលវេលាដែល​មិនរង់ចាំអ្នកយ៉ាងអ៊ីចឹង ដូច្នេះបើមានអីចង់ធ្វើ គឺធ្វើពេលនេះ បើមានផែនការ ចាប់ផ្ដើមអនុវត្ត កុំចាំទៀត អូខេអត់?

Commentaires


bottom of page