top of page

វិធីសាស្រ្ត ៦ ដែលអាចជួយអ្នកឲ្យមានពិន្ទុឥណទានល្អ

Updated: Feb 13


អ្នកប្រហែលជាបានដឹងខ្លះៗទាក់ទិននឹងពិន្ទុឥណទាន ថាមានឥទ្ធិពលបែបចំពោះការស្នើសុំឥណទានរបស់អ្នក។ បើអ្នកមានពិន្ទុឥណទានល្អ វាក៏មានផលល្អតាមនោះដែរ។ 

ថ្ងៃនេះ អេតមីនសូមបង្ហាញពីវិធីសាស្រ្ដមួយចំនួន ដែលអាចជួយអ្នកឲ្យមានពិន្ទុឥណទានល្អ។ 


១. សងត្រឡប់ទាន់ពេល 

ការសងត្រឡប់ទាន់ពេលវេលា ជាចំណុចមួយជួយឲ្យអ្នកងាយស្នើកម្ចីនាពេលខាងមុខ ព្រោះវាអាចបង្ហាញអ្នកផ្ដល់កម្ចីថាអ្នកជាកូនបំណុលបែបណា។

ដើម្បីសងត្រឡប់ឲ្យទាន់ពេលអ្នកគួរ ៖ 

  • តម្រៀបបញ្ជីបំណុល ទៅតាមលំដាប់លថ្ងៃដែលត្រូវសង (មិនមែនតាមលំដាប់ទំហំដែលត្រូវសងទេ)

  • ប្រុងប្រយ័ត្នចំពោះថ្ងៃបង់ប្រាក់ដោយកត់ចំណាំថ្ងៃខែនៅកន្លែងងាយចាំ ងាយឃើញ (អាចប្រើជា Google Calender ឬ ងាយបំផុតកត់ដាក់ក្រដាស់ចំណាំ មួយ និង បិទលើជញ្ជាំង)

  • ប្រើការបង់ប្រាក់ដោយស្វ័យប្រវត្តិតាមប្រព័ន្ធណាមួយ


២. កំណត់ការចំណាយដែលប្រើកាតឥណទាន 

ទោះបី កាតឥណទានរបស់អ្នកមានទំហំនៃការចំណាយ (Credit limit) ធំក៏ដោយ អ្នកគួរចាយត្រឹម ៣០% នៃការកំណត់នោះបានហើយ។ ការធ្វើបែបនេះ នឹងជួយអ្នកមិនឱ្យចាយច្រើន ឬបង្កើតបំណុលច្រើន និង ពិបាកក្នុងការទូទាត់សងនៅពេលចុងខែនោះទេ។


៣. មិនគួរមានកាតឥណទានច្រើននោះទេ 

មូលហេតុ៖ មានច្រើនចំណាយច្រើន ពិបាកតាមដាន ពិបាកសងផ្តាច់ ហើយពិន្ទុនឹងងាយធ្លាក់តាមនោះដែរ។ 


៤. ផ្ដល់ព័ត៌មានជាក់លាក់អំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក 

វាបង្ហាញពីភាពស្មោះត្រង់ និងជាក់លាក់។ 


៥. ចៀសវាងស្នើកម្ចី ច្រើនប្រភពក្នុងពេលតែមួយ 

វាស្រដៀងនឹងចំណុចទី១ ដែរ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងឥណទានដែលអ្នកបានស្នើរ ឱ្យសងទាន់ពេល និងមានពិន្ទុឥណទានល្អ។ 


៦. ឆែកប្រវត្តិឥណទានជាប្រចាំ 

ឆែកឱ្យដឹងពីស្ថានភាពជាក់ស្ដែង និងទាន់សភាពការណ៍។ 

អ្នកអាចឆែកប្រវត្តិឥណទាននៅ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ១ ឆ្នាំម្ដង ដោយឥតគិតថ្លៃ។ 




Comments


bottom of page