top of page

វិធីសាស្រ្ដ ៣ កត់ត្រាចំណាយឲ្យបានខ្ជាប់ខ្ជួន៖


១. ចាយភ្លាមកត់ភ្លាម កុំចាំដាច់ខាត។ ឧទាហរណ៍ អ្នកត្រូវដកមួយម៉ឺនរៀលទិញអីញ៉ាំព្រឹក លុះពេលដកត្រូវកត់ភ្លាមៗនៅទីនោះ ព្រោះធ្វើបែបនេះអ្នកនឹងមិនភ្លេច ហើយកត់ត្រូវចំនួនខ្ទង់ទៀតផង។


២. កត់សរុបមួយថ្ងៃៗ ដោយការយកពេល ៥ នាទី អង្គុយរកនឹកសិន ថាថ្ងៃនេះអ្នកបានចំណាយលើអ្វីខ្លះ រួចកត់ចូលកំណត់ត្រាចំណាយរបស់អ្នក ប៉ុន្ដែវិធីនេះអាចបាច់ខ្ទង់ខ្លះ ព្រោះពេលខ្លះអ្នកអាចនឹងភ្លេចថាបានចំណាយលើអ្វីខ្លះ ជាពិសេសនៅពេលចំណាយនោះគ្មានវិក្កយបត្រ។


៣. ទុកដាក់ឲ្យស្រួលនូវវិក្កយបត្រនានា ជាពិសេសចំណាយទិញទំនិញ។ ដោយសារអ្នកអាចនឹងខ្ជិលកត់ចូលរាល់ថ្ងៃ ដូច្នេះអ្នកអាចកត់សរុបតែម្ដងនៅជារៀងរាល់សប្ដាហ៍ (មិនសូវណែនាំឲ្យប្រើទេ) ប៉ុន្ដែវិធីនេះមិនសូវត្រូវខ្ទង់ ព្រោះរាល់ចំណាយមិនប្រាកដថាមានវិក្កយបត្រ ជាពិសេសចំណាយតូចតាច ដោយសារវិធីនេះគឺប្រើសម្រាប់តាមដានចំណាយធំៗប៉ុណ្ណោះ។


ទៀតសោត ការប្រើរបៀបកត់ក៏ដូចគ្នា អ្នកអាចប្រើ App សន្សំដើម្បីកត់ចំណាយទាំងនោះ ឬមួយអាចប្រើ Note ក្នុងទូរសព្ទស្រាប់ សម្រាប់កត់ខ្លួនឯង។ បើអ្នកអត់សូវស្ទាត់រឿងប្រើគ្រឿងអេឡិចត្រូនិច គួរមានកូនសៀវភៅ និងប៉ិក ដាក់តាមខ្លួនទុកកត់ក៏បាន។

Comentarios


bottom of page