top of page

វយខ្ទង់ ២០ បើមិនសល់អ្វីសោះ ក៏មិនគួរសល់បំណុល!

Updated: Jan 27


#វិធីសាស្រ្ដទាំង ៥ ដែល​ជួយអ្នកឲ្យចៀសពីការជាប់


បំណុល៖

  • ចៀសវាងការប្រើពាក្យខ្ចី​សិន​ មិនថាជាមួយនរណាក៏ដោយ ​ព្រោះវាអាចជាទម្លាប់មួយមិនល្អ ធ្វើឲ្យអ្នកចាយលុយមិនចេះគិត ដោយអាងថាអាចខ្ចីអ្នកនេះអ្នកនោះបានយ៉ាងងាយ ដាច់ខែដាច់ខ្យល់ក៏មិនខ្វល់ សំខាន់បើកលុយមកសងគេហើយខ្ចីតទៀត។

  • ស្មោះត្រង់ជាមួយខ្លួនឯង ប្រសិនបើអ្នកមិនមានលុយទេ មិនគួរធ្វើដូចជាមាន ដោយសារខ្ចីគេឡើយ ដើម្បីចំណាយលើអ្វីតាមអារម្មណ៍របស់អ្នកនោះទេ។

  • ត្រួតពិនិត្យនូវអ្វីដែលអ្នកបានចំណាយលុយទិញមកទុកចោលនាពេលកន្លងមក ថាមានរបស់អ្វីខ្លះ​ដែលមិនមានប្រយោជន៍សម្រាប់អ្នក ដែលសឹងចាត់ទុកជាសំរាមទៅហើយនោះ។ ទោះវាមិនអាចទាញលុយមកវិញបាន តែវាអាចជួយដាស់អារម្មណ៍អ្នកឲ្យភ្ញាក់រលឹក។

  • ព្យាយាម Challenge ខ្លួនឯងឲ្យចេះសន្សំលុយ បើប្រាក់ចំណូលតិចតួច អាចសន្សំតិចតួចនោះបាន ដោយគ្រាន់ទុក ១០ភាគរយនៃប្រាក់ខែក៏បានដែរ ឬអាចធ្វើជា ១០ ២០ សប្ដាហ៍ Challenge សន្សំលុយក៏បាន។

  • ប្រើប្រាស់របស់របរធូថ្លៃដែលអាចជំនួសនូវរបស់ថ្លៃៗបាន ដូចជាស្បែកជើង ឬរបស់ប្រើប្រាស់ផ្សេងៗទៀតដែលងាយជំនួស ដោយប្រើប្រាស់របស់មួយតឹកក៏បានដែរ ណាមួយជួយកាត់បន្ថយសំរាមនៅលើផែនដីទៀត៕

Comments


bottom of page