top of page

រឿទាំង ៤ ដែលគួរធ្វើ ដើម្បីឈប់កើតស្រេស៍ដោយសារបំណុល



#រៀបចំក្បួនដោះបំណុល៖

កត់ត្រារាល់បំណុលទាំងអស់ដែលអ្នកមានទាំងបរិមាណសាច់ប្រាក់ អត្រាការប្រាក់ រយៈពេល ជាមួយថ្ងៃកំណត់ដែលត្រូវបង់។ បន្ទាប់មក អ្នកគួរប្រើក្បួនដោះបំណុល Snowball ដោយដោះបំណុលណាដែលមានអត្រាការប្រាក់់ខ្ពស់មកទាបជាបន្តបន្ទាប់ ហើយការបង់ប្រាក់នោះគឺត្រូវតែស្ថិតបរិមាណតិចបំផុតសមស្របនឹងចំណូល។ វានឹងអាចជួយអ្នកឲ្យដោះបំណុលធំបានមុន និងមិនធ្វើឲ្យអ្នករងសម្ពាធខ្លាំងពីការដោះបំណុល តែអាចប្រើពេលយូរបន្តិច។ ករណី អ្នកមានបំណុលតិច អ្នកអាចប្រើក្បួនសន្សំ ដើម្បីដោះបំណុលដូចជា 50/30/20 ដែល 50% សម្រាប់ការចំណាយចាំបាច់ 30 % សម្រាប់ការដោះបំណុល 20% សម្រាប់សន្សំក៏បាន។


#កំណត់ពេលជាក់លាក់ក្នុងការរំលស់បំណុល៖

អ្នកអាចធ្វើការវិនិច្ឆ័យពីលំហូរសាច់ប្រាក់របស់អ្នករួមមានចំណូល ចំណាយ ដើម្បីអាចកំណត់ពេលជាក់លាក់មួយសម្រាប់បង់រំលស់។ ឧទាហរណ៍៖ អ្នកមានបំណុល 600$ ហើយប្រាក់ចំណូលអ្នក 300$ អ្នកអាចកំណត់ថា ៦ ខែ អ្នកនឹងសងបំណុលនោះឲ្យដាច់ នោះអ្នកនឹងធ្វើការបែងចែកលុយជាផ្នែកតូចៗ ដើម្បីងាយប្រើប្រាស់ និងមានប្រាក់សម្រាប់សងបំណុល។


#ត្រូវមានគណនេយ្យភាពចំពោះខ្លួនឯង៖

ពេលអ្នកមានពេលវេលា និងការបែងចែកលុយសម្រាប់សកម្មភាពនីមួយៗហើយ ​អ្នកក៏ត្រូវកំណត់ខ្លួនឯងថាអ្នកនឹងមិនចំណាយឲ្យលើសពីការបែងចែកនោះឡើយ។


#ចំណាយពេលសម្រាប់ខ្លួនឯង៖

ទោះបីជាបំណុលច្រើនបែបណាក៏ដោយ អ្នកគួររៀបចំនូវពេលវេលាមួយចំនួនសម្រាប់ខ្លួនឯង កំណត់សម្គាល់នូវអ្វីដែលបានធ្វើកន្លងមកថាវាត្រូវឬខុស និងប្រើពេលអភិវឌ្ឍខ្លួន ថាមិនត្រូវអ្នកអាចរកបានវិធីសាស្រ្ដសងបំណុលនោះបានក្នុងរយៈពេលខ្លីក៏ថាបាន។

コメント


bottom of page