top of page

រកចំណូលបន្ថែមពីការងារក្រៅម៉ោង

Updated: Jan 25




ឱ្យតែបានលុយ សួរថាអ្នកណាមិនអរ? ប៉ុន្ដែអ្នកដឹងទេ ថាការរកចំណូលបន្ថែមពីការងារពេញម៉ោង មិនមែនល្អ ១០០% នោះទេ។

តោះ ទៅមើលពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនសិន៖


#គុណសម្បត្តិ

  • មិនពឹងលើប្រភពចំណូលពេញម៉ោងតែមួយ អាចរកលុយថែមបាន ហើយកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុ

  • បើកឱកាសឱ្យខ្លួនឯងសិក្សាពីទីផ្សារ ព្រមទាំងអាចរៀនចេះជំនាញច្រើនទៀតផង

  • មានឱកាសភ្ជាប់បណ្ដាញ ស្រួលមិនស្រួលអាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន!


#គុណវិបត្តិ

  • ពេលខ្លះត្រូវការចំណាយពេលច្រើន និងយូរ ទម្រាំបានលុយចូលដល់ដៃ

  • របរក្រៅម៉ោងខ្លះត្រូវការចំណាយដើមទុនខ្លួនឯង ដូចលក់អនឡាញអីហ្នឹង ហើយស្រួលមិនស្រួលអាចខាត

  • Performance នៅកន្លែងធ្វើការអាចធ្លាក់ចុះ ព្រោះអ្នកមិនសូវបានផ្ដោតខ្លាំងលើ

ខ្លីមកវិញ ការស្វែងរកប្រភពចំណូលផ្សេងក្រៅពីការងារពេញម៉ោងគឺជាវិធីសាស្រ្ដដែល​គប្បីគួរធ្វើបើគិតក្នុងក្បួនហិរញ្ញវត្ថុ គ្រាន់តែថាអ្នកក៏គួរសម្លឹងមើលពីគុណវិបត្តិផងក៏ល្អ ដើម្បីបានត្រៀមខ្លួន និងគ្រប់គ្រងឱ្យបានល្អ៕

コメント


bottom of page