top of page

មានឱកាសវិនិយោគអ្វីខ្លះ នៅក្នុងប្រទេសកម្ពុជាយើង?




 

ហេតុអ្វីយើងត្រូវស្វះស្វែងកសាងទ្រព្យ?

ព្រោះ ទ្រព្យគឺជាគោលដៅជីវិតដ៏ធំមួយរបស់មនុស្សគ្រប់គ្នា!

ទ្រព្យគឺជារបស់ដែលអាចនាំឱ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ!


មនុស្សតិចតួចណាស់ មិនសូវខ្វល់ខ្វាយអំពីការកសាងទ្រព្យនោះទេ ព្រោះគេរីករាយ នូវជីវិតដែលគេកំពុងមានស្រាប់ និង គិតថា ទ្រព្យសម្បត្តិនឹងកើតឡើងឯកឯង តាមជោគវាសនា ឬ តាមការលក់អចលនទ្រព្យដែលសល់ពី កេរ្តិ៍ឪពុកម្តាយ។


ទាំងនេះគឺជាការគិតខុស ព្រោះទ្រព្យទាមទារអោយយើង ចេះកំនត់ គិតគូរ និង បណ្តុះវាចាប់ពីពេលយើងនៅក្មេងទៅ ហើយនរណា ក៏អាចមានទ្រព្យបានដែរ ទោះបីជាអ្នកអាចស្វែងរកប្រាក់ចំណូលបានតិចតួចក្តី។ អ្នកមានទាំងអស់សុទ្ធតែចែករំលែកបទពិសោធន៍គេដោយគ្មានការលាក់លៀមឡើយថា ភាពមានបានរបស់គេសុទ្ធតែកើតឡើង ចេញពីភាពអត់ធ្មត់ និង ការកំណត់គោលដៅច្បាស់លាស់។ ពួកគេមិនពឹងអាស្រ័យ ទៅលើភព្វសំណាងនោះទេ។


 

វិនិយោគរយៈពេលខ្លី


វិនិយោគរយៈពេលខ្លី ព្រោះអ្នកនឹងរីករាយអំពីទ្រព្យដែលកើនឡើងជាលំដាប់ នៅចំពោះមុខ។ នៅពេលដែលអ្នកឃើញពីភាពជោគជ័យរយៈពេលខ្លីនេះហើយ អ្នកនឹងបន្តវិនិយោគទៀត ហើយក៏នឹងចាត់ចែងវិនិយោគសម្រាប់រយៈពេលវែងដូចគ្នា។


១) ស្វែងយល់ពីភាពខុសគ្នារវាងប្រភេទនៃទ្រព្យសកម្ម

Why : ច្បាប់មាសរបស់យើងគឺ "កុំយកលុយទៅវិនិយោគ ប្រសិនបើអ្នកមិនអាចបាត់បង់វា" ។ ជាទូទៅ ការវិនិយោគ តែងតែមានហានិភ័យ នោះទើបយើងទទួលបានមកវិញ នូវផលតបស្នង។ ប្រសិនបើអ្នកមិនអាចបាត់បង់ប្រាក់កាសបានទេ សូមកុំយកលុយមកវិនិយោគឱ្យសោះ។ តែបើចង់ គប្បីត្រូវធ្វើការសិក្សាឱ្យបានខ្ពស់សឹមចាប់ផ្តើម។

How : សិក្សាបន្ថែមអំពីមេរៀនទាក់ទងទៅនឹងការវិនិយោគនានា ដែលអាចមានពីសៀវភៅ អនឡាញ និង ថ្នាក់បណ្តុះបណ្តាលនានា។

What : ទ្រព្យមានច្រើនប្រភេទ ដែលមានដូចជា ភាគហ៊ុន (Equities), សាច់ប្រាក់សុទ្ធ (Cash), របស់ដែលអាចប្តូរជាប្រាក់ (មាស ពេជ្រ លុយគេជំពាក់) និង ប្រាក់ចំណូលដែលអ្នករកបានជាប្រចាំជាដើម។

When : អ្នកគួរធ្វើការសិក្សាអំពីប្រភេទទ្រព្យដែលអ្នកមាន រៀរាល់ពេល ៦ ខែម្តង។

២) ចាប់ផ្តើមបង្កើតសំពៀតឥណទាន (portfolio) របស់អ្នក តាមរយៈធ្វើការវិនិយោគលើកដំបូង

Why : ប្រភេទវិនិយោគផ្សេងគ្នា មានកម្រិតហានិភ័យ និង កម្រិតទទួលផលផ្សេងៗគ្នា។ អ្នកអាច សិក្សា ប្រៀបធៀប អំពីប្រភេទវិនិយោគផ្សេងៗគ្នា និង សម្រេចមើលថា តើអ្នកផ្តល់អាទិភាព ទៅដល់មួយណា ច្រើនជាងមួយណា? នៅពេលដែលអ្នកធ្វើការ ប្រៀបធៀប និង ស្វែងយល់ច្បាស់លាស់ហើយ សឹមអ្នកធ្វើការវិនិយោគ ជាលើកដំបូង។

How : ប្រសិនបើអ្នកទើបចាប់ផ្តើមទេ អ្នកអាចចាប់ផ្តើមអំពីការវិនិយោគ ទៅលើភាគហ៊ុន និង សញ្ញាប័ណ្ណសិនបាន ព្រោះវាមិនត្រូវការលុយច្រើន ពោលត្រឹម ៤០ ម៉ឺនរៀលប៉ុណ្ណោះ ក៏អាចចាប់ផ្តើមទៅមុខបាន។

What : បង្កើតផលប័ត្រ(Portfolio) របស់អ្នក អាចមានច្រើនប្រភេទ ដែលមានទាំងភាគហ៊ុន កញ្ចប់ ETFs, គ្រីបតូ, និងជាច្រើនទៀត។

When : អ្នកអាចធ្វើការសិក្សា ពិនិត្យឡើងវិញ នូវទ្រព្យរបស់អ្នក រៀងរាល់ពេល ៣ ខែម្តង។

៣) វិនិយោគ ដើម្បីយកឈ្នះអតិផរណា

Why : អតិផរណាគឺជាការកើនឡើងនៃតម្លៃទំនិញ ហេតុដូច្នេះ ត្រូវប្រាកដថា លុយ និង ទ្រព្យរបស់អ្នកកើនឡើង ខ្ពស់ជាងអតិថិផរណា។ នៅក្នុងប្រទេសកម្ពុជាយើង អត្រាអតិផរណាជាមធ្យមគឺមានកម្រិត 3% ហេតុដូច្នេះអ្នកត្រូវប្រាកដថា ទ្រព្យរបស់អ្នកកើនឡើងស្មើរ ឬ លើសនេះ ជារៀងរាល់ឆ្នាំ។

How : អតិថិផរណាគឺជាសម្ពាធមួយ ដែលអ្នកត្រូវធ្វើយ៉ាងដូចម្ដេច ឱ្យលុយរបស់អ្នក កើនឡើងលើសវា។ បច្ចុប្បន្ន ជម្រើសក្នុងការបង្កើនលុយរបស់អ្នកមានច្រើន ពោលបើដាក់ផ្ញើរក្នុងគណនីសន្សំ មានកាលកំណត់ក៏អាចខ្ពស់ដល់ជាង 8% ផងដែរ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើអ្នកមិនវិនិយោគ ហើយទុកលុយចោល នោះមានន័យថា លុយអ្នកនឹងបាត់បង់តម្លៃ ជារៀងរាល់ឆ្នាំ។

What : ជម្រើសក្នុងការវិនិយោគដែលអ្នកអាចពិចារណាបាន គឺមានដូចជា

  • មាស

  • អចលនទ្រព្យ

  • គណនីសន្សំ មានកាលកំណត់

  • សញ្ញាប័ណ្ណ (Bonds)


 

វិនិយោគរយៈពេលវែង


វិនិយោគរយៈពេលវែង ព្រោះផលដែលអ្នកនឹងទទួលបានគឺមានទំហំធំ ហើយហានិភ័យក៏តិច។ ការរៀបចំគម្រោងវិនិយោគរយៈពេលវែង ក៏ជាផ្លូវដែលអាចនាំអ្នក ទៅរកភាពធូរធារ និង មានសេរីភាពផ្នែកហិរញ្ញវត្ថុ អាចចែកចាយបន្ត ទៅដល់កូន និង ចៅផងដែរ។

១) ពិពិធកម្មការវិនិយោគ ដើម្បីកាត់បន្ថយហានិភ័យ

Why : "កុំទុកពងមាន់របស់អ្នកទាំងអស់ ក្នុងកន្ត្រកតែមួយ" នេះជាដំបូន្មានដែលអ្នកគួរតែធ្លាប់បានឮជាច្រើនដងមកហើយ ជាពិសេសពីអ្នកជំនាញផ្នែកវិនិយោគ និង អ្នកមានធូរធារទូទៅ។ 

មូលហេតុដែលយើងត្រុវធ្វើការបំបែក ការវិនិយោគរបស់យើង ទៅកាន់ច្រើនផ្នែក ក៏ព្រោះតែប្រភេទវិនិយោគផ្សេងគ្នា មានកម្រិតហានិភ័យផ្សេងៗគ្នា ទៅតាម ស្ថានភាព។ ជាឧទាហរណ៍ ប្រសិនបើអ្នកទុកលុយទាំងអស់ ទៅក្នុងការវិនិយោគផ្នែកអចលនទ្រព្យ ចុះនឹងមានអ្វីកើតឡើង ប្រសិនបើសេដ្ឋកិច្ចមានវិបត្តិ ហើយតម្រូវការដីធ្លីលែងមាន? ចុះបើអ្នកទុកដាក់លុយកាក់ទាំងអស់ នៅក្នុងភាគហ៊ុនក្រុមហ៊ុនមួយ ហើយស្រាប់តែក្រុមហ៊ុននោះមានបញ្ហា និង រឿងអាស្រូវ នោះអ្នកនឹងបាត់បង់ប្រាក់ទាំងអស់។

ការធ្វើពិពិធកម្មផ្នែកវិនិយោគ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដែលអាចបញ្ចៀសគ្រោះអាក្រក់ដែលកើតមាន។ បន្ថែមពីលើនេះទៀត វាក៏អាចជួយបង្កើនឱកាសកើនឡើងនៃទ្រព្យយើងផងដែរ ព្រោះផ្នែកខ្លះនៃការវិនិយោគ វា មានការកើនឡើងដែលមិនគួរឱ្យរំពឹងទុកឡើយ។

How : ការធ្វើបំបែកការវិនិយោគរបស់អ្នកមានជាពីរ មួយប្រភេទទ្រព្យ ដែលមានដូចជា ភាគហ៊ុន អចលនទ្រព្យ និង គ្រីតូជាដើម និង ចុងក្រោយនោះគឺផ្នែកនៃទ្រព្យ។ ឧទារហណ៍ថាអ្នកសម្រុកវិនិយោគទៅលើ ដីធ្លី ហេតុដូច្នេះចៀសវាងកុំទិញដីនៅក្នុងតំបន់តែមួយ ជំនួសមកវិញ បំបែកទ្រព្យ តាមរយៈធ្វើជាម្ចាស់កម្មសិទ្ធ នៅតំបន់ផ្សេងៗគ្នា។ 

ដូចគ្នាជាមួយភាគហ៊ុនដែរ ពោលកុំទិញតែលើក្រុមហ៊ុនមួយ និង គួរតែជំនួសមកវិញ នូវក្រុមហ៊ុន និង ស្ថិតនៅវិស័យផ្សេងៗទៀត ឱ្យបានច្រើន។ ធ្វើបែបនេះ ដើម្បីកាត់បន្ថយ ហានិភ័យប្រសិនបើ វិស័យណាមួយមានបញ្ហា នោះការវិនិយោគរបស់អ្នក នៅវិស័យផ្សេងទៀត អាចឆ្លងផុត។

What : ទាំងនេះគឺជាជម្រើសនៃការវិនិយោគមួយចំនួន ដែលអ្នកអាចធ្វើពិពិធកម្មបាន៖

  • ភាគហ៊ុន

  • សញ្ញាណប័ណ្ណ

  • វិស័យអចលនទ្រព្យ ឬ Real Estate Investment Trusts (REITs)

  • មាស ឬ ប្រាក់

  • លុយ 

  • កញ្ចប់ ETF

នៅក្នុងបរិបទប្រទេសកម្ពុជាយើងវិញ អ្នកអាចចាត់ចែងមួយផ្នែក សម្រាប់ទៅលើវិស័យអចលនទ្រព្យ និង មួយផ្នែកទៀត ទៅលើវិស័យទីផ្សារហិរញ្ញវត្ថុ ដែលមានដូចជា ភាគហ៊ុន និង សញ្ញាណប័ណ្ណជាដើម។ វាមិនមានហានិភ័យច្រើនឡើយ ហើយយើងអាចលក់វា ផ្លាស់ប្តូរមកជាលុយវិញ ពេលណាក៏បាន។

When : អ្នកគួរតែឆែកទ្រព្យដែលអ្នកវិនិយោគ រៀងរាល់ពេល ៣ ខែម្តង ដើម្បីពិនិត្យមើលកំណើន ឬ ហានិភ័យនានា ដែលអាចកើតឡើង នឹងធ្វើការផ្លាស់ប្តូរទៅតាមការមើលឃើញរបស់អ្នក។


Comments


bottom of page