top of page

ប្រើទូរសព្ទបែបណាឲ្យកើតជាប្រយោជន៍?

Updated: Jan 25




ឃើញលេងតែទូរសព្ទដូចគ្នា គេជោគជ័យ តែឯងអត់មានអ្វីសោះ!!!

តោះ យើងមកដឹងពីរបៀបប្រើវាឱ្យកើតជាប្រយោជន៍៖


  • ទាញយកកម្មវិធីដែលទាក់ទងការសិក្សា បើជាសិស្សវិទ្យាល័យគួរមាន App រៀនធ្វើលំហាត់ ឬ សង្ខេបមេរៀន

  • ស្ដាប់ Podcast ឬ Audiobook

  • អាចទាញយកសៀវភៅជា PDF ទៅអាន ព្រោះវាងាយស្រួលយកតាមខ្លួន

  • បើចូលចិត្តមើល TikTok អាច Follow គណនីណា ដែលចែករំលែកចំណេះដឹងដូចជាការរៀនភាសាបរទេស ជំនាញប្រើកុំព្យូទ័រសម្រាប់កិច្ចការការិយាល័យ ដើម្បីទទួលបានចំណេះដឹងថ្មីៗ

  • អានអត្ថបទល្អៗ ដែលគេបានចែករំលែកលើ Facebook ដូចជា CamboFinance អំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំឲ្យចាយសល់ថ្ងៃរាល់ខែពេក

  • ឆ្លៀតពេលអានព័ត៌មានជាតិ និងអន្តរជាតិ ឬព័ត៌មានបច្ចេកវិទ្យា ដើម្បីឲ្យដឹងថាសង្គមគេដើរដល់ណា

  • មានពេលទំនេរច្រើន មិនដឹងធ្វើអ្វី ចូលចិត្តលេងទូរសព្ទ អាចសាកល្បងលក់អនឡាញ ព្រោះអ្នកនឹងចំណាយពេលឆាតជាមួយភ្ញៀវ កុំឲ្យមានអារម្មណ៍ធុញធប់ ហើយបានលុយទៀត

  • ៨ព្យាយាមរៀនជំនាញថ្មីណាមួយតាមយូធូបក៏បាន ដូចជាផ្នែកកុំព្យូទ័រ ការធ្វើម្ហូប ការជួសជុលរបស់របរក្នុងផ្ទះបន្តិចបន្តួច…

  • រៀនវិនិយោគ ឬប្រើវាសម្រាប់តាមដានទីផ្សារវិនិយោគ…

Comments


bottom of page