top of page

ប្រឹងរកលុយ ប៉ុន្ដែកុំគួរមើលរំលងរឿងទាំងនេះ

Updated: Jan 25


១/ ក្រៅពីខ្លួនឯង កុំភ្លេចំណាយពេលជាមួយមនុស្សជុំវិញខ្លួនផង

មិនត្រូវមើលរំលងអ្នកដែល​ចាំជួយ និងនៅក្បែរអ្នកនោះទេ

ចំណាយពេលឲ្យបានច្រើនជាមួយ៖

🔵 គ្រួសារ

🔵 មិត្តភក្តិ

🔵 ដៃគូ

🔵 កូនៗ


២/ វិនិយោគលើខ្លួនឯង

កុំឈប់ឆ្ងល់ គប្បីត្រូវចង់ដឹងពីនេះពីនោះ ដើម្បីផ្ដល់ពណ៌គំនិតឲ្យជីវិតអ្នក

បន្តសាងចំណេះតាមរយៈ

🔵 ការអានសៀវភៅ

🔵 រៀនអនឡាញ

🔵 រៀនឈ្វេងយល់ពីយោបល់អ្នកនៅជុំវិញ

🔵 រៀនពីបទពិសោធន៍ថ្មីៗ


៣/ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

"ការប្រៀបធៀប គឺជាចោរដែល​លួចក្ដីសុខ" - Theodore Roosevelt 

អ្នកគួរជំនួសដោយការផ្ដោតលើ៖

🔵 គោលដៅរបស់ខ្លួន

🔵 បទពិសោធន៍ថ្មីៗ

🔵 គ្រប់គ្រងអារម្មណ៍ខ្លួនឯង


៤/ ចេះស្កប់ស្កល់នឹងអ្វីដែលមាន

"ខ្ញុំធ្លាប់យំព្រោះខ្លួនគ្មានស្បែកជើងពាក់ រហូតដល់ថ្ងៃមួយដែល​បានជួបបុរសម្នាក់ដែលពិការជើង" _ Helen Keller

ត្រូវចេញស្កប់ស្កល់ចំពោះ៖

🔵 អាជីពដែលអ្នក​មាន

🔵 ជីវិតដែល​អ្នកមាន

🔵 ផ្ទះដែល​អ្នកមាន

🔵 គ្រួសារដែលអ្នកមាន


៥/ ចេះគោរពខ្លួនឯង

"បើអ្នកធ្វើល្អដាក់គេ គេនឹងធ្វើល្អដាក់អ្នកវិញ"

តើអ្នកគួរគោរពខ្លួនឯងដោយរបៀបណា?

🔵 រៀនធ្វើអំពើល្អ

🔵 រៀនទទួលស្គាល់កំហុសខ្លួនឯង

🔵 រាប់អានមនុស្សល្អៗ


Comments


bottom of page