top of page

“ប្រយ័ត្នឲ្យមែនទែនរឿងចំណាយកំប៉ិកកំប៉ុក​ ព្រោះសូម្បីរន្ធតូចមួយក៏អាចធ្វើឲ្យកប៉ាល់ធំលិចបានដែរ”

Updated: Jan 25


សំណួរសួរងាយៗ តើរាល់ថ្ងៃនេះអ្នកមានដឹងទេថា លុយចេញទៅណាខ្លះ?

ចម្លើយកាន់តែស្រួលឆ្លើយ ប៉ុន្ដែស្រួលសម្រាប់តែអ្នកចេះតាមដានចំណូលចំណាយខ្លួនឯងប៉ុណ្ណោះ ដែល​នេះហើយជាគ្រឹះដំបូងនៃការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ជាអ្វីដែល​មនុស្សភាគច្រើនមើលរំលងដែរ។




រាល់គ្រប់ចំណាយ មួយកាក់មួយសែន សុទ្ធតែសំខាន់ និងគប្បីគួរតាមដានឲ្យខ្ជាប់ខ្ជួន ព្រោះទោះបីថ្ងៃនេះចាយតិចតួចមិនអី ប៉ុន្ដែបើមិនចេះតាមដាន ចំណាយតិចតួចនេះអាចនឹងនាំគ្រោះភ័យហិរញ្ញវត្ថុដល់អ្នកនៅថ្ងៃក្រោយ ហាក់ដូចលោកតា Benjamin Franklin ធ្លាប់បានវាចាថា “ប្រយ័ត្នឲ្យមែនទែនរឿងចំណាយកំប៉ិកកំប៉ុក​ ព្រោះសូម្បីរន្ធតូចមួយក៏អាចធ្វើឲ្យកប៉ាល់ធំលិចបានដែរ”។ ចុះត្រូវធ្វើយ៉ាងណា ដើម្បីការពារកុំឲ្យកប៉ាល់លិចបាន??


ពិតណាស់ គឺការតាមដានចំណាយ ហើយមានវិធីច្រើនដែល​អាចអនុវត្តបាន៖

  • ក្បួនបុរាណ ប្រើប៉ិកមួយដើម កត់ត្រារាល់ចំណាយក្នុងសៀវភៅ

  • សម្រាប់អ្នកជំនាញកុំព្យូទ័រ ចងក្រងបញ្ជីដោយប្រើ excel

  • ឬប្រើប្រាស់តិចណូឡូជី ដូចជា App គ្រប់គ្រងហិរញ្ញវត្ថុដើម្បីជំនួយ

គន្លឹះមួយទៀត អ្នកក៏ត្រូវចេះឆ្លាត ប្រើប្រាស់គណនីធនាគារឲ្យកើតជាប្រយោជន៍ ព្រោះរាល់ប្រត្តិបត្តិការសុទ្ធតែមានកំណត់ត្រាទុកស្រាប់ ហើយក៏អាចកំណត់ចំនួនចាយបាន និងជាពិសេស អ្នកគួរបើកសន្សំដោយស្វ័យប្រវត្តិប្រសិនបើអាច។


អ្វីចាំបាច់មួយទៀត គឺការដឹងពីភាពសំខាន់នៃតម្រូវការ និងចំណង់ ដើម្បីផ្ដល់អាទិភាពឲ្យអ្វីដែល​សំខាន់មុន៕

Comments


bottom of page