top of page

បើកគណនីធនាគារ៖​ គួរដឹង និង គួរសម្រេចចិត្តដូចម្តេចខ្លះ?

Updated: Jan 28


ការបើកកុងធនាគារប្រើប្រាស់ គឺជាជំហ៊ានដំបូង ក្នុងការចូលទៅប្រើប្រាស់ផលិតផលហិរញ្ញវត្ថុ មុននឹងអាចប្រើប្រាស់ផលិតផលផ្សេងទៀត ដូចជាសន្សំ កម្ចី និង វិនិយោគជាដើម។ វាគឺជាអារម្មណ៍មួយដែលរីករាយ ព្រោះអីយើងអាចគ្រប់គ្រងលុយកាក់របស់យើង ដោយមានភាពឯករាជ្យជាងមុន អាចចាប់ផ្តើមទិញរបស់របរតាមអនឡាញ អាចឆ្លៀតសន្សំលុយកាក់ខ្លះ ក៏ដូចជាចាប់ផ្តើមអាជីវកម្មជាដើម។


ការបើកកុងធនាគារប្រើប្រាស់នាពេលបច្ចុប្បន្ននេះមានភាពងាយស្រួលជាងមុនណាស់ ពោលយើងអាចបើកបានពីផ្ទះ ហើយអាចប្រើប្រាស់បានភ្លាមៗ មិនលំបាកធ្វើដំណើរចុះឡើងទៅធនាគារផ្ទាល់ និង ត្រូវរង់ចាំរយៈពេលយូរថ្ងៃដូចឆ្នាំមុនៗនោះទេ។ ព្រមគ្នានេះដែរ ការបើកគណនីឥលូវក៏លែងតម្រូវអោយមានប្រាក់តម្កល់មុន និង គិតថ្លៃទៀតដែរ (សម័យមុនគិតសេវាមួយឆ្នាំ ២ ម៉ឺនរៀល🤮) ផ្ទុយមកវិញមានតែផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។


ក៏ប៉ុន្តអ្នកដឹងទេថា អ្នកសាកសមនឹងប្រភេទធនាគារអ្វីខ្លះ ហើយតើធនាគារណាដែលអ្នកគួរពិចារណា?


ប្រសិនបើអ្នកនៅជាសិស្ស-និស្សិត (អាយុចន្លោះ 15 - 22 ឆ្នាំ)

អ្នកប្រហែលគ្រាន់តែត្រូវការប្រភេទគណនីធនាគារ ដែលអាចតម្កល់សាច់ប្រាក់ ទទួលប្រាក់ពីប៉ាម៉ាក់ និង ធ្វើការទូទាត់ទំនិញតាមអនឡាញប៉ុណ្ណោះ ហេតុដូច្នេះអ្នកអាចបើកប្រភេទគណនីរហ័សបាន ដែលវាអាចបើកតាមអនឡាញ ចំណាយពេលតិច និងត្រូវការតែទូរសព័្ទដៃ និង អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពប៉ុណ្ណោះ។ អ្នកអាចពិចារណាទៅលើការបើកគណនីធនាគារនៅស្ថាប័នដូចជា៖


WING . ABA. Aceleda. TrueMoneyប្រសិនបើអ្នកមានការងាររួចហើយ (អាយុចន្លោះពី 22 ទៅ 30 ឆ្នាំ)

អ្នកប្រហែលជាមានគណនីធនាគារ មួយ ឬ ក៏ពីររួចហើយ ក៏ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងបន្ថែមនោះគឺថា តើគណនីធនាគារដែលអ្នកកំពុងបើកប្រាក់ប្រាក់បៀវត្សរ៍នោះគឺជាធនាគារណា ហើយតើវាអាចផ្តល់អត្ថប្រយោជន៍អ្វីបន្ថែមអ្វីខ្លះអោយអ្នក? អត្ថប្រយោជន៍ដែលអ្នកអាចទទួលបាននោះគឺដូចជា ការដក-ដាក់ប្រាក់ឥតគិតថ្លៃ ការផ្តល់ជូនកាត ATM ប្រភេទ CSS ដែលអាចដកប្រាក់តាមទូរ ATM ជាដៃគូរដោយមិនអស់សេវា អាចស្នើរកម្ចីប្រាក់បៀវត្សរ៍យកមកប្រើប្រាស់មុន អត្រាការប្រាក់ពិសេស ពេលបើកគណនីសន្សំ ក៏ដូចជាការផ្តល់ជូនកម្ចីសម្រាប់ប្រាស់នៅតម្រូវការផ្សេងៗ។ ដើម្បីចង់ដឹងបន្ថែម អ្នកអាចសាកសួរក្រុមការងារផ្នែកធនធានមនុស្ស (HR) ឬ ក៏ស្ថាប័នហិរញ្ញវត្ថុដែលអ្នកកំពុងបើកប្រាក់បៀរវត្តិ៍ផ្ទាល់។ ស្ថាប័នធំៗដែល មានអត្ថប្រយោជន៍ទាំងនេះមានដូចជា អេស៊ីលីដា វីង និង អេប៊ីអេជាដើម។

(កាតប្រភេទ CSS សម្រាប់បើកប្រាក់បៀវត្សរ៍ដែលអាចដកលុយតាមទូរ ATM ជាដៃគូរដោយមិនអស់សេវា)


ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម (អាចអាជីវកម្មខ្នាតតូច រហូតដល់អាជីវកម្មដែលចុះបញ្ជី)

ប្រសិនបើអ្នកអាម្ចាស់អាជីវកម្ម នោះអ្នកគប្បីគិតគូរជ្រើសរើសយកធនាគារដែលអាចផ្តល់ដំណោះស្រាយអាជីវកម្មអ្នកបានច្រើន ក្រៅតែពីមានគណនីធនាគារ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា អត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់ (អាចដល់ 5% ក្នុងមួយឆ្នាំ) ដំណោះស្រាយអាជីវកម្មដោយផ្តល់ជូនកាត និង ទម្រ KHQR ការផ្តល់កម្ចីប្រើប្រាស់ក្នុងអាជីវកម្ម និងកម្មវិធី ឬ ម៉ាស៊ីន POS ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មជាដើម។ អ្នកអាចសិក្សាបន្ថែមពីការផ្តល់ជូនពិសេសទាំងអស់នេះ នៅក្នុងស្ថាប័នទាំងនេះបាន
តើអ្នកគិតថាមានប្រភេទគណនីធនាគារផ្សេងទៀត ដែលចង់ណែនាំដែរ ឬ ទេ?

Comments


bottom of page