top of page

តើអ្វីទៅជាផលចំណេញអវិជ្ជមានក្នុងការវិនិយោគ?


ឲ្យតែពេលនិយាយពីការវិនិយោគ ក្រៅពីរឿងហានិភ័យ អ្វីបន្ទាប់ដែលអ្នកនឹងគិតដល់គឺប្រាក់ចំណេញ ប៉ុន្ដែអ្នកមានធ្លាប់បានឮពីផលចំណេញអវិជ្ជមានទេ? ហើយវាកើតឡើងនៅពេលណា??


ផលចំណេញអវិជ្ជមាន ជា​ទូទៅគឺ​កើត​ឡើងក្នុងការវិនិយោគ។ វិនិយោគិនបែង​ចែក​ដើមទុន​ទៅបណ្ដាក់ទុនក្នុងមូលបត្រ​ផ្សេងៗដែល​ពួកគេជឿជាក់លើ​ ដោយ​ពឹង​ផ្អែក​ការ​យល់​ដឹង និង​ស្រាវជ្រាវ​របស់​ពួកគេ។​ ប្រសិន​បើ មូលបត្រ​ដែល​ពួកគេ​ជ្រើស​រើស​បណ្ដាក់​ទុន​លើ កើន​តម្លៃបានច្រើន នោះពួកគេនឹងទទួល​បាន​ផល​ចំណេញ​វិជ្ជមាន (+)។ ប៉ុន្ដែ​ផ្ទុយទៅវិញ​ ប្រសិនបើមូល​បត្រ​នោះ​ខាតតម្លៃ នោះនឹង​នាំឲ្យពួកគេ​ទទួល​បានផល​ចំណេញ​អវិជ្ជមាន (-)។


និយាយ​ឲ្យ​ចំតែ​ម្ដង​ ផលចំណេញ​អវិជ្ជមាន​ ​កើត​ឡើង​នៅពេល​ក្រុមហ៊ុន ប្រឈមមុខ​នឹង​ការ​ខាត​បង់ប្រាក់​ ឬពេលវិនិយោគិនខាតប្រាក់​ក្នុង​ការ​បណ្ដាក់​ទុន​ ក្នុង​វេលាជាក់​លាក់​ណា​មួយ​។

Return on investment (ROI) ឬបកប្រែជាខេមរភាសាថា ផ



លចំណេញក្នុងការវិនិយោគ គឺ​ជា​រង្វាស់ហិរញ្ញវត្ថុ


ដែល​ត្រូវ​បាន​គេ​ប្រើជា​ញឹក​ញាប់​ដើម្បីគណនាប្រាក់​ចំណេញ​របស់​បុគ្គលម្នាក់​ៗ ដោយ​ប្រើតាមរូបមន្ត​៖

ROI=ប្រាក់ចំណេញ/ទុនចំណាយ*100

ប្រាក់ចំណេញ= តម្លៃបច្ចុប្បន្ន-ទុន​ចំណាយ​


ដើម្បីឲ្យងាយស្រួលយល់​ យើងមកមើល​ឧទារហណ៍មួ​យ​។ ណាវី ទិញផ្ទះក្នុងតម្លៃ $250,000 ក្នុងឆ្នាំ 2020។ ប្រាំឆ្នាំក្រោយមក នាងលក់ផ្ទះនោះក្នុងតម្លៃ $325,000។ តើផល​ចំណេ​ញ​របស់​ណាវី បាន​មក​វិជ្ជមាន ឬអវិជ្ជមាន?


យើងអាច​គណនា​បាន​ដោយ៖

ROI=325,000-250,000/250,000*100=30%

តើយើងអាច​ប៉ាន់ស្មានផល​ចំណេញ​ប្រចាំឆ្នាំនៃការវិនិយោគរបស់ណាវីដូចម្តេច?


ត្រូវ​ចាំថា ណាវី យក​បានប្រាក់​ចំណេញ​ចំនួន​ 30% ​​នេះក្នុង​រយៈ​ពេល​ ៥ ឆ្នាំ។ ដូច្នេះហើយយើង​អាច​រក​មធ្យមភាគចំណេញ​ប្រចាំឆ្នាំ ដោយយក​ 30% ចែក​នឹង​រយៈពេល ៥ ឆ្នាំ នោះមធ្យមភាគបាន​ប្រមាណ 6% ក្នុង​មួយ​ឆ្នាំ ដែល​វា​មានន័យ​ថាតម្លៃផ្ទះ​របស់​នាង​កើនឡើងបាន ៦% ក្នុងមួយឆ្នាំដូចគ្នា។ ការ​កើន​ឡើងនៃ​តម្លៃនេះ​ គឺមានន័យ​ថា​ ណាវី ទទួល​បានផល​ចំណេញ​វិជ្ជមាន​ពីការ​វិនិយោគ​ទិញ​ផ្ទះ​របស់​នាង។

ប៉ុន្ដែបើសិននាង​លក់​ផ្ទះនោះក្នុង​តម្លៃ 200,00០ វិញ។


យើងអាចគណនាបានដោយ៖

ROI=200,000-250,000/250,000*100=-20%

គិតមធ្យមភាគប្រចាំឆ្នាំ យើងអាច​យក​ -20% ចែកនឹង​រយៈពេល​ ៥ ឆ្នាំ នោះមធ្យមភាគក្នុងមួយឆ្នាំបាន -4% មានន័យថា​តម្លៃធ្លាក់ចុះ 4% ក្នុងមួយ​ឆ្នាំ។ នេះមានន័យ​ថា​ ណាវី ទទួល​បាន​ផល​ចំណេញ​អវិជ្ជមានពីការទិញលក់ផ្ទះរបស់នាង។

Comentários


bottom of page