top of page

តើអ្នកមានប្រាក់សន្សំទាំង ៤ប្រភេទនេះឬនៅ?


តើសព្វថ្ងៃនេះអ្នកសន្សំប្រាក់ដើម្បីអី?


តាមពិតបើគិតឲ្យមែនទែនទៅ ហេតុផលដែល​យើងម្នាក់ៗសន្សំលុយមានច្រើនណាស់ គ្រាន់តែថាពេលខ្លះក៏បាត់គោលដៅកណ្ដាលទី ព្រោះមានចំណាយបន្ទាប់ផ្សេងទៀតចូលមកធ្វើមារជ្រែក លទ្ធផលសន្សំចេះតែមិនឃើញកោះត្រើយ។ តើអ្នកដឹងទេថា ការដែល​ដកសន្សំ ១០% ឬ ២០% ទៅសន្សំជារៀងរាល់ខែគឺពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារជាក់ស្ដែងទៅ ការសន្សំប្រាក់ត្រូវបានបែងចែកជាមួយ ៤ ប្រភេទសំខាន់ៗទៀត៖


១. ប្រាក់សន្សំទុកប្រើគ្រាមានអាសន្ន៖

ជាប្រាក់ដែល​ទុកប្រើនៅពេលមានរឿងបន្ទាន់កើតឡើង ហើយត្រូវការចំណាយ ឧទាហរណ៍ ពេលបាត់បង់ការងារ ថ្លៃព្យាបាលជំងឺ ឬថ្លៃជួសជុលម៉ូតូខូចជាដើម។ ក្បួននៃប្រាក់សន្សំនេះគឺលៃទុកយ៉ាងហោចណាស់ឲ្យស្នើទៅនឹង ៣ ឬ ៦ខែ នៃចំណាយជាមធ្យម។





ជាប្រាក់ដែលទុកប្រើសម្រាប់រឿងដែល​ដឹងថានឹងកើតឡើង ប៉ុន្ដែមិនមែនជាប្រចាំ និងញឹកញាប់រាល់ថ្ងៃទេ។ ឧទាហរណ៍ ចំណងដៃការ ទិញកាដូឲ្យគេក្នុងថ្ងៃពិសេស ដំណើរកម្សាន្ត និងគ្រឿងថែរក្សាសម្រស់ ។ល។


៣. ប្រាក់សន្សំទិញរបស់ដែល​ចង់បាន៖

ចង់បានរបស់អ្វី ត្រូវសន្សំលុយទិញដោយខ្លួនឯងទើបឃើញពីតម្លៃរបស់វា។ ប្រាក់សន្សំប្រភេទនេះ គឺតែងមកស្របគ្នាជាមួយគោលបំណងច្បាស់លាស់ ឧទាហរណ៍ សន្សំទិញឡាន ផ្ទះ ម៉ូតូ…តែត្រូវចាំថា វាមិនបូកចូលក្នុងចំណាយប្រចាំថ្ងៃទេ។


៤. ប្រាក់សន្សំសម្រាប់រយៈពេលវែង៖

ប្រាក់សន្សំរយៈពេលវែង គឺជាប្រាក់ដែលមិនគួរប៉ះដាច់ខាតបើសិនមិនចាំបាច់ ហើយជាទូទៅ ប្រាក់សន្សំនេះគឺប្រើក្បួនសន្សំខុសពីប្រភេទប្រាក់សន្សំខាងលើ ដែល​ជំនួសដោយការដាក់សន្សំក្នុងគណនីធនាគារ គេសន្សំវាលើការទិញភាគហ៊ុន ឬទ្រព្យសកម្មណាមួយ ដើម្បីចំណេញទ្រព្យធំ និងទុកប្រើនៅពេលចូលនិវត្តន៍៕

Comments


bottom of page