top of page

គួរមានទម្លាប់អ្វីខ្លះពីក្មេងទៅ ដើម្បីអាចគ្រប់គ្រងលុយកាក់បានល្អ?ចង់សល់លុយ! ឬគ្រប់គ្រងហិរញ្ញវត្ថុបាន វាអាចមិនមែនជារឿងងាយ ប៉ុន្តែអ្នកអាចធ្វើបានតាមរយៈមធ្យោយបាយ

មួយចំនួនក្នុងការគ្រប់គ្រងវា៖


១. ការបង្កើតលុយ៖ មានរឿងជាច្រើនដែលធ្វើឱ្យអ្នកអាចបង្កើតលុយបាន ប៉ុន្តែវាអាស្រ័យទៅលើចំណេះជំនាញដែលមាននៅក្នុងខ្លួនរបស់អ្នកផងដែរ។ ជាក់ស្ដែង ប្រសិនបើអ្នកកំពុងតែធ្វើការឱ្យស្ថាប័នណាមួយ អ្នកគួរតែចាប់ផ្ដើមពង្រឹងសមត្ថភាពរបស់ខ្លួនទៅលើអ្វីដែលខ្លួនពូកែ ហើយចូលចិត្ត ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការឡើងតំណែង និងប្រាក់បៀវត្ស ឬប្រាក់លើកទឹកចិត្តផ្សេងៗ។ លើសពីនេះអ្នកក៏អាចមានឱកាសរកការងារបន្ថែមក្រៅម៉ោង ឬ freelancer ដើម្បីបង្កើនចំណូល។


២. សន្សំលុយ៖ ការសន្សំលុយជារឿងទីពីរដែលអ្នកត្រូវគិតគូរ បន្ទាប់ពីការបង្កើតលុយ ប្រសិនបើអ្នកព្យាយាមរកលុយមកដើម្បីបង្កើតទ្រព្យ ប៉ុន្តែអ្នកបែរជាមិនបានសន្សំ ឬទុកដាក់លុយឱ្យត្រឹមត្រូវ នោះអ្នកក៏មិនអាចបង្កើនទ្រព្យបានទេ។ សន្សំលុយនៅទីនេះ សំដៅទៅលើការទុកដាក់ និងការរៀបចំចំពោះការចំណាយ និងចំណូល​ឱ្យមានភាពច្បាស់លាស់។ ឧ.ចំណូល 300$៖ -ចំណាយថ្លៃទឹកភ្លើង= 10$, -បន្ទប់ជួល= 50$, -អាហារប្រចាំថ្ងៃ 100$, ​-ថ្លៃសាំង= 15$, -សម្ភារៈផ្សេង= 25$, -ជួបជុំមិត្តភក្តិ= 30$

នោះអ្នកនឹងសល់ប្រមាណ 70$ ក្នុងមួយខែ! សល់ 70$ ហ្នឹងចង់ដាក់កូនជ្រូកមែន!! មានវិធីផ្សេងដែលប្រសើរជាងយកលុយទៅដាក់កូនជ្រូក គឺការវិនិយោគ។


៣. វិនិយោគលុយ៖ លុយដែលសន្សំប្រចាំខែ អ្នកអាចយកមកវិនិយោគបន្តបានដូចជា៖

#ការបើកគណនីសន្សំ៖ ដើម្បីចំណេញអត្រាការប្រាក់ ករណីនេះអ្នកគួរតែសិក្សា តើធនាគារ ឬស្ថាប័នណាដែលផ្ដល់អត្រាការប្រាក់ខ្ពស់ ហើយហានិភ័យខ្ស័យធនទាប។
៖ វាទាមទារឱ្យអ្នកត្រូវចេះមើលទីផ្សាររបស់វាផងដែរ ព្រោះពេលខ្លះវាធ្លាក់ថ្លៃ ពេលខ្លះវាឡើងថ្លៃ អ្នកនឹងចំណេញច្រើនប្រសិនបើអ្នកចេះមើលពីទីផ្សាររបស់វា។

#មូលបត្របំណុល ឬសញ្ញាប័ណ្ណ (Bonds)៖ ករណីនេះទាមទារឱ្យអ្នកមានការសិក្សារស្វែងយល់ឱ្យស៊ីជម្រៅទៅលើស្ថានភាពទីផ្សារភាគហ៊ុននីមួយៗ។​

#អចលនទ្រព្យ៖ បច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនមានលក្ខខ័ណ្ឌបង់រំលស់សុទ្ធ ប៉ុន្តែវាទាមទារឱ្យអ្នកមានការយល់ដឹងពីវិស័យនេះ​ឱ្យបានច្រើន ព្រោះអចលនទ្រព្យ បើអ្នកទិញត្រូវគឺចំណេញខ្ពស់ ប៉ុន្តែបើទិញខុសគឺកប់លុយចោល។​


៤. ការប្ដេជ្ញាចិត្ត៖ វាជារឿងសំខាន់ណាស់ ប្រសិនបើអ្នកចង់ជាមនុស្សដែលមានភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ អ្នកគួរមានការប្តេជ្ញាចិត្ត និងឆន្ទៈចំពោះខ្លួនឯងខ្ពស់ ដោយការចាប់ផ្ដើមពី៖

-រាប់អានអ្នកដែលមានបទពិសោធន៍: តើអ្នកចង់វិនិយោគលើអ្វី? ​ អ្នកគួរតែទៅរកដែលមានជំនាញ និងបទពិសោធន៍ផ្នែកនោះ ដើម្បីទទួលបានចំណេះដឹង និងការសិក្សារស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត។

-ធ្វើផែនការណ៍ឱ្យបានច្បាស់លាស់៖ ផែនការណ៍នេះសំដៅទៅលើការធ្វើផែនការណ៍នៃការជ្រើសរើសជម្រើសនៃការវិនិយោគរបស់អ្នក ជាមួយប្រាក់វិនិយោគដែលអ្នកមាន៕

Comments


bottom of page