top of page

គំនិតខ្លីៗមួយចំនូនដែលយុវវ័យអាចសាកល្បងបាន ដើម្បីរកចំណូលបន្ថែម

Updated: Jan 31



ក្រៅពីធ្វើជា Blogger និង Vlogger មានវិធីច្រើនក្នុងការបង្កើនចំណូលបន្ថែម តែវាត្រូវការការចេះឆ្លៀតពេល និងការតាំងចិត្តខ្ពស់ ស៊ីសងនឹងពេលាត្រឹមត្រូវដែរ។ ក្នុងអត្ថបទនេះ យើងនឹងទៅមើលពីគំនិត ៤ ដែល​អ្នកទាំងអស់គ្នា ជាពិសេសយុវវ័យនៅចន្លោះពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ អាចសាកធ្វើលេងៗបានដើម្បីបន្ថែមចំណូល៖


១. ប្រើទម្លាប់ឲ្យកើតជាប្រយោជន៍៖


មនុស្សមួយចំនួនប្រហែលមិនដឹងខ្លួន តែថាទម្លាប់របស់អ្នកខ្លះអាចធ្វើការរកប្រាក់បាន។ ឧទាហរណ៍ អ្នកចូលចិត្តចុចហ្គេមជាដើម ដែល​សម័យនេះអ្នកអាចក្លាយជា Streamer ហើយរកលុយបានតាម Platform ផ្សេងៗគ្នា ដូចជា YouTube និង Facebook ជាដើម។

តើរាល់ថ្ងៃនេះ ពេលទំនេរអ្នកចូលចិត្តធ្វើអ្វី?


២. បង្រៀនគួរ


បង្រៀនតាមផ្ទះនៅតែជាវិធីម្យ៉ាងសម្រាប់រកចំណូលបន្ថែម តែអ្នកត្រូវដឹងពីសមត្ថភាពខ្លួនឯងសិន។ បើសិនចេះភាសាចិន ជប៉ុន កូរ៉េ ឬសូម្បីអង់គ្លេសអី គឺដឹងតែមានផ្លូវរស់នៅហើយ។ ដើម្បីបានការងារប្រភេទនេះ អ្នកគួរចូល Group ដែល​ពាក់ព័ន្ធឲ្យបានច្រើនដើម្បីរកព័ត៌មាន និងឧស្សាហ៍ inform គេឯង ថាឥឡូវអ្នកកំពុងចង់បង្រៀនគេ ឲ្យគេបានដឹងពីអ្នកដែរ ស្រួលគេរកឲ្យ ព្រោះបើអៀនៗស្ងាត់ៗក៏អត់មានការងារណារត់រកអ្នកដែរ។


៣. លក់របស់ដែល​មិនប្រើប្រាស់


Platform ដែល​មានប្រជាប្រិយភាពមួយចំនួនដូចជា Facebook, Telegram, Instagram និង Ticktok មិនមែនសម្រាប់តែតាមដានព័ត៌មាន បង្ហោះអារម្មណ៍ ឬវីដេអូទេ ប៉ុន្ដែវាក៏ជាកន្លែងដែលអ្នកអាចដាក់លក់របស់ដែលមិនប្រើបានដែរ។ ឧទាហរណ៍ សម្លៀកបំពាក់ទិញមកមិនត្រូវទំហំហ្នឹង ទុកធ្វើអី នាំតែចង្អៀតទូទេ ផុសដាក់លក់តាមអនឡាញទៅ ឬលក់ឲ្យមិត្តភ័ក្តក៏បាន។


៤. ធ្វើ Freelancer


ពាក់ថា Freelance គឺមានច្រើនមុខណាស់ ខណៈដែល​ទីផ្សារធំ តែការប្រកួតប្រជែងក៏ច្រើន ព្រោះវិស័យនេះកំពុងជ្រួលខ្លាំង។ ក្នុងនាមជា Freelancer អ្នកចាំបាច់ត្រូវមានសមត្ថភាពជាក់លាក់ណាមួយ ហើយត្រូវស្វែងរកព័ត៌មានឲ្យបានច្រើនពីទីផ្សារមួយនេះ ដើម្បីអាចរកអតិថិជនឲ្យខ្លួនឯងបាន។

コメント


bottom of page