top of page

គិតខុសពីការវិនិយោគ ៥ រឿង ដែលធ្វើឲ្យអ្នកក្រ


#១_ខ្ចីគេមកវិនិយោគ៖

វិនិយោគមួយគឺនាំហានិភ័យមកជាមួយ ច្រើន ឬតិច​ អាស្រ័យលើជម្រើសដែលអ្នករើស

ដូច្នេះការខ្ចីគេទៅវិនិយោគហាក់ដូចការប្រថុយខ្លួនធ្លាក់ក្នុងបំណុលធំយ៉ាងអ៊ីចឹង ប្រសិនបើអ្នកជ្រើសរើសវិនិយោគលើអ្វីដែលអ្នកមិនស្គាល់ច្បាស់។ «សូមវិនិយោគតែលើប្រាក់ដែរអ្នកមាន»


#២_ចាំលុយធំ៖

ការវិនិយោគមិនមែនត្រូវការតែលុយមួយមុខទេ គឺត្រូវការពេលវេលាមួយទៀត! ពេលវេលាសំខាន់ក្នុងការផ្តល់ឳកាសឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នក ដូច្នេះក្រៅពីលុយធំអ្នកអាចចាប់ផ្តើមពីទំហំលុយតូច ទុកឲ្យពេលវេលាដំណើរការដោយខ្លួនវា ប្រសិនបើអ្នកនៅតែចាំលុយធំតើពេលណាទើបអាចវិនិយោគបាន ? «វិនិយោគចាប់ផ្តើមកាន់តែឆាប់កាន់តែល្អ»


#៣_គិតថាអត់ចេះអីក៏បាន៖

សូមកុំជឿគេ ដែលអួតអាងថាអត់ចេះអីក៏បាន មិនបាច់ដឹងអីក៏វិនិយោគបាន ម្ហូបអាហារនំចំនីយើងត្រូវការភ្លក់មុនសម្រេចចិត្តទិញ ចុះសួរថាអត់ដឹងពីអានឹងជាអីផង គួរយកលុយទៅវិនិយោគលើវាដែរឬទេ ? ឧទាហរណ៍ ភាគហ៊ុន តើទិញភាគហ៊ុនមានហានិភ័យអ្វីខ្លះ ? កាលណាយើងស្តាប់គេនិយាយពីអ្វីមួយដែលមើលទៅហាក់ដូចជាស្រួលរកលុយពេក ប្រហែលជាបោកហើយ។


#៤_យល់ច្រឡំថាវិនិយោគ និងជួញដូរដូចគ្នា៖

វិនិយោគ និង ជួញដូរមិនដូចគ្នាទេ បើទោះជាយកលុយទៅទិញអ្វីមួយដូចគ្នាមែន។ ឧទាហរណ៍ទិញភាគហ៊ុន អ្នកវិនិយោគនឹងកាន់ភាគហ៊ុនរយៈពេលវែង រីឯអ្នកជួញដូរភាគហ៊ុនអាចនឹងទិញភាគហ៊ុនម៉ោង១លក់ចេញម៉ោង២ក៏មាន ។ អ្នកជួញដូរគ្មានចំណាប់អារម្មណ៍កាន់ភាគហ៊ុនរយៈពេលវែងទេ ពួកគេត្រូវការផលចំណេញលឿន ! ហើយចុះបើទិញ-លក់ៗញឹកពេកចំណេញនរណាគេដឹងអត់? (រឿងនេះគិតខ្លួនឯង)


#៥_អត់រៀនខ្លួនឯង_អាងតែស្តាប់_Fake_Guru៖

នរណាជា Fake Guru? Fake Guru សំដៅទៅលើគ្រូបោក គ្រូក្លែងក្លាយ (នៅមានអីទៀត?) បើកសិក្ខាសាលា បង្រៀនជោគជ័យ រកស៊ី វិនិយោគ... មិនមែនថាគ្រូជោគជ័យទាំងអស់សុទ្ធតែអត់អ្នកល្អទេ តែសូមជឿដោយប្រុងប្រយ័ត្ន! អត់ចង់វែងឆ្ងាយ សូមជូនមួយម៉ាត់យ៉ាងខ្លីថា «បើជោគជ័យ ហេតុអីក៏មិនធ្វើខ្លួនឯង?»


 

#បញ្ជាក់៖ មាតិ ការវិភាគ និង ការសន្និដ្ឋាននៅក្នុងអត្ថបទនេះ គឺជាទស្សនៈរបស់បុគ្គលប៉ុណ្ណោះ និង មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់អង្គភាពណាមួយឡើយ។ ពួកយើងសូមលើកទឹកចិត្តអ្នកទាំងអស់គ្នា ធ្វើការសិក្សា ស្រាវជ្រាវបន្ថែមទៀត មុននឹងធ្វើការសម្រេចចិត្តនានា ដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

留言


bottom of page