top of page

កំហុសទាំង ៦ ពេលទិញផ្ទះ ដែលខ្ញុំរៀននៅឆ្នាំនេះ


ពីណាគេខ្លះមានគម្រោងទិញផ្ទះនៅឆ្នាំក្រោយ? សូមយកពេល ២ នាទីអានរឿងទាំងនេះ ចៀសវាងស្ដាយក្រោយពេលទិញផ្ទះ៖


មិនសិក្សាពីតំបន់ផ្ទះ និងមិនស្គាល់ពីតម្រូវការរបស់ខ្លួន ដោយមិនដឹងផងថាខ្លួនត្រូវការផ្ទះបែបណា ហើយមិនមើលវែងឆ្ងាយថាតើតំបន់នៃផ្ទះនោះស្ថិតក្នុងទីតាំងគេអភិវឌ្ឍន៍ឬអត់? ឧទាហរណ៍ តើមានសាលារៀន ឬមន្ទីរពេទ្យនៅក្បែរទេ ។ល។


ចិត្តរេបែកតាមទីផ្សារ និងចាញ់បោកអ្នកគួបជេ។​ ដោយសារផ្ទះមានច្រើនកំពុងដាក់លក់លើទីផ្សារ ឯភ្ញាក់ងារលក់ក៏មានច្រើនដែរ ដូច្នេះពេលឃើញទីផ្សារកំពុងឡើងក៏មិនសូវជាបានគិត ហើយម្យ៉ាងទៀតអ្នកលក់គេចង់ឲ្យតែលក់បានទេ អ៊ីចឹងហើយទើបគេមិនសូវគិតពីតម្រូវការពិតរបស់យើង ដូច្នេះបើមិនទាន់ត្រូវចិត្ត ឬតម្រូវការពិតប្រាកដរបស់ខ្លួន កុំទាន់គួរទិញអី។


អត់ចេះលាក់អារម្មណ៍ ទើបធ្វើឲ្យអ្នកលក់ដាក់ថ្លៃផ្ទះខ្ពស់។ អ្នកលក់ឆ្លាតណាស់ បើសិនមើលដឹងថាយើងស្រលាញ់ផ្ទះនោះខ្លាំង គេនឹងដាក់តម្លៃខ្ពស់តាមហ្នឹងដែរ។


បើផ្តោតជ្រុលលើតម្លៃផ្ទះដែល​ថោកពេក មិនមែនជារឿងល្អទេ។ ជាធម្មតា នរណាក៏មានកំណត់ទឹកប្រាក់សម្រាប់ទិញផ្ទះ តែកុំភ្លេចថាអ្វីដែល​យើងម្នាក់ៗចង់បានគឺផ្ទះមួយដែល​រស់នៅប្រកដដោយផាសុកភាព និងសុភមង្គល។ ប្រសិនបើអ្នករកបានផ្ទះដែលសមល្មមនឹងអ្នកហើយ កុំបង្អាប់ថ្លៃគេពេក។


ទៅមើលផ្ទះតែម្នាក់ឯង៖ ការមើលផ្ទះម្នាក់ឯង ទោះយើងធ្លាប់មើលច្រើងដងក៏ដោយក៏នៅមានចន្លោះប្រហោងដែរ ដូច្នេះការដែល​មានគ្មា និងអ្នកមានបទពិសោធន៍ធ្លាប់ទិញផ្ទះទៅមើលជាមួយគឺជារឿងគួរធ្វើបំផុត។


មិនពិនិត្យមើលកិច្ចសន្យាទិញលក់ឱ្យបានច្បាស់លាស់៖ គ្រប់ឃ្លានៅក្នុងកិច្ចសន្យាទិញលក់ អាចមានន័យផ្សេងពីអ្វីដែលយើងគិត ដូច្នេះយើងគួរពិនិត្យមើលវាឲ្យច្បាស់ បើមិនយល់ន័យ គួរសួរបញ្ជាក់ ឬមួយបើមានមេធាវី ឬមិត្តភក្តិដែលមានបទពិសោធន៍ជួយកាន់តែល្អ៕

Comments


bottom of page