top of page

ការយល់ខុសទាំង ៤ ពីបំណុល



ការគិតខុសមួយចំនួនពីបំណុលអាចឲ្យអ្នកលង់ខ្លួនកាន់តែខ្លាំង ដូច្នេះគួរឈ្វេងយល់ពីវា៖


១. ខ្ញុំជំពាក់លុយគេ មានន័យថាខ្ញុំជាមនុស្សមិនល្អ

ពេលជាប់បំណុលអ្នកនឹងមានអារម្មណ៍ហាក់ដូចខ្លួនឯងជាប់ខ្នោះអ្វីម្យ៉ាង ហើយមួហ្មង និងគិតតែស្វែងរកផ្លូវដោះស្រាយព្រោះចាត់ទុកវាជាបញ្ហាធំ។ នេះជារឿងពិតមួយផ្នែក តែកុំទាន់ស្មុគខ្លួន ព្រោះការជាប់បំណុលមិនមែនអាក្រក់ទាំងអស់ទេ លុះត្រាតែអ្នកខ្ចីគេមិនសង មិនមានផែនការ និងគ្មានគម្រោងច្បាស់លាស់។ ដើម្បីរំដោះខ្លួនពីការគិតបែបនេះ អ្នកអាចចាប់ផ្ដើមដោយផ្ដោតលើផែនការដោះបំណុលមួយសិន ឬពិភាក្សាជាមួយនរណាដែល​មានបទពិសោធន៍ និងយល់ពីស្ថានភាពរបស់អ្នក ដើម្បីផ្ដោះផ្ដងយោបល់គ្នា។


២. បើរាល់ខែខ្ញុំអាចបង់រំដោះបំណុលជាអប្បរមាបាន មានន័យថាទោះខ្ញុំចំណាយច្រើនក៏មិនអី

បើសិនអ្នកគិតបែបនោះ អ្នកនឹងគ្មានថ្ងៃដោះបំណុលរួចឡើយ។ កាលដែល​មានបំណុលត្រូវបង់ជាប្រចាំខែ​ ហាក់ដូចជាន័យបញ្ជាក់ថា អ្នកមានចំណាយធំត្រូវរ៉ាប់រងបាត់ទៅហើយ បើទោះបីជាអ្នកមានលទ្ធភាពដោយមិនប៉ះពាល់ដល់គម្រោងចំណាយផ្សេងៗ ក៏មិនបានមានន័យថាអ្នកអាចចាយច្រើនទេ។ 


៣. ខ្ញុំត្រឹមមានឈ្មោះជាអ្នកធានា ទោះបីអ្នកខ្ចីពិតរត់បាត់ ក៏មិនពាក់ព័ន្ធនឹងខ្ញុំ

កុំគិតបែបនេះដាច់ខាត ព្រោះឈ្មោះរបស់អ្នក (ដែលជាអ្នកធានា) នឹងជាប់ក្នុងកិច្ចសន្យាផ្លូវច្បាប់​ ហើយអ្នកធានានេះហើយដែលមានភាគរយខ្ពស់ក្នុងការសងគេជំនួស ប្រសិនបើក្នុងករណីអ្នកខ្ចីរត់បាត់ ជាពិសេសក្នុងកម្ចីផ្លូវការនៃពីស្ថានប័នហិរញ្ញវត្ថុ។ ត្រូវគិតឲ្យច្បាស់មុននឹងដាក់ខ្លួនជាអ្នកធានា។


៤. ពេលរៀបការរួច បំណុលរបស់ស្វាមី/ប្រព្ធខ្ញុំ គឺចាត់ទុកជាបំណុលរបស់ខ្ញុំ

វាពិត ប្រសិនបើអ្នកព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរ។ មានករណីមួយចំនួន ដែល​ភាគីម្ខាងមិនបានដឹងរឿងបំណុល ហើយក៏មិនបានព្រៀមព្រៀងគ្នាជាលាយលក្ខណ៍អក្ស បានន័យថាបើសិនភាគីម្ខាងរត់ចោលស្រុកដោយមិនសងបំណុល​ នោះមិនបានធ្វើឲ្យភាគីម្ខាងទៀតត្រូវរ៉ាប់រងសងជំនួសទេ




Comments


bottom of page