top of page

ការគ្រប់គ្រងហិញ្ញវត្ថុផ្ទាល់ខ្លួន



ជីវិតថ្វីត្បិតតែវេទនាបន្តិច និងវេទនាពេលនេះ ប៉ុន្ដែមិនបានមានន័យថាអ្នកនឹងនៅតែវេទនាពេលខាងមុខនោះទេ បើសិនចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនដោយភាពឆ្លាតវៃ។


ការចាប់ផ្ដើមគ្រប់ហិរញ្ញវត្ថុដំបូងៗ មិនចាំបាច់គិតនាំឲ្យស្មុគខ្លាំងទេ ដោយយើងអាចបែងចែកជា ៣ ផ្នែកធំៗ (១)

ប្រចាំខែ (២) ប្រចាំសប្ដាហ៍​​ និង (៣) ប្រចាំថ្ងៃ៖


#១_គម្រោងប្រចាំខែគឺជាផែនការគោល និងធំដុំជាងគេ ដោយអ្នកចាប់ផ្ដើមកំណត់ខ្លួនឯងជាមួយផែនការចម្បងដូចជា៖

  • ការវិនិយោគ ដោយគិតរកមធ្យោបាយណាដែល​ផ្ដល់ឲ្យនូវភាគលាភ និងការសន្សំទ្រព្យរយៈពេលយូរ​ ស្របជាមួយកម្រិតហានិភ័យដែល​នៅក្នុងដែនកំណត់របស់អ្នក។

  • ជំពាក់គេ គឺត្រូវរៀបគម្រោងដោះបំណុល និងបង់ជាប្រចាំខែ។ ឆាប់បង់អស់ ឆាប់មានស្ថិរភាពហិរញ្ញវត្ថុ។

  • ដកសន្សំជាប្រចាំខែ អាចពី ១០% ទៅ ២០% ដើម្បីមានប្រាក់សន្សំក្នុងខ្លួន។

  • ពិនិត្យឡើងវិញនូវគោលដៅដែលបានដាក់កាលពីដើមខែ លុះដល់ពេលចុងគ្រា អ្នកត្រូវឆែកឡើងវិញ ថាគោលដៅណាបានសម្រេចខ្លះហើយ និងគោលដៅណាមិនទាន់សម្រេច

  • ដាក់គោលដៅសម្រាប់ខែថ្មី ដែល​បូករួមគោលដៅដែល​មិនទាន់បានសម្រេចកាលពីខែមុន និងផែនការដែលចង់សម្រេចក្នុងខែថ្មី។


#២_គម្រោងប្រចាំសប្ដាហ៍_គួរណារួមមាន៖

  • ការពិនិត្យឡើងវិញនូវគោលដៅដែលបានដាក់ (ប្រចាំខែ) ដើម្បីឲ្យប្រាកដថាអ្នកកំពុងសម្រេចវា និងដើរតាមផែនការនោះឬក៏អត់

  • ដាក់គោលដៅប្រចាំសប្ដាហ៍ ដោយរៀបគម្រោងថាក្នុងសប្ដាហ៍នេះអ្នកចង់ធ្វើអ្វីខ្លះ ឧទាហរណ៍ ខ្ចប់បាយទៅធ្វើការ ៣ថ្ងៃ ក្នុងមួយអាទិត្យដើម្បីសន្សំលុយខ្លះ ។ល។

  • ពិនិត្យកំណត់ត្រាចំណូលចំណាយឡើងវិញ បូកដកទាំងចំណាយដែល​បានកត់ទុកជាប្រចាំថ្ងៃ និងចំណាយណាដែល​នៅចាំបាន ដើម្បីដឹងថា សប្ដាហ៍នេះអ្នកចាយលើសដែនកំណត់ឬអត់

#៣_គម្រោងប្រចាំថ្ងៃ៖

  • កត់នូវចំណាយ ដើម្បីដឹងថាលុយហូរចេញទៅខាងណាខ្លះ ស្រួលកាត់បន្ថយចំណាយណាមិនចាំបាច់នៅពេលក្រោយ

  • ញ៉ាំបាយល្ងាចនៅផ្ទះដើម្បីសន្សំលុយ

  • រៀនចំណេះដឹងនៃការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈសៀវភៅ អ៊ីនធឺណេត ឬផេកហ្វេសប៊ុករបស់ខេមបូហ្វាយនែន

  • រៀនពីរបៀបបង្កើនចំណូល ដូចជាការបង្កើតចំណូលសកម្មបន្ថែម និងបង្កើតចំណូលអកម្មមួយទៀត៕

Comments


bottom of page