មុននឹងស្នើយកកម្ចី តើអ្នកត្រូវរៀបចំអ្វីខ្លះ?

មានបំណុលវាគឺជារឿងធម្មតានោះទេ ហើយជីវិតរបស់យើងដែលស្ថិតនៅក្នុងកាលៈទេសៈណាមួយ យើងប្រាកដជាត្រូវទទួលយកបំណុល ដែលមានដូចជាកម្ចីសម្រាប់ការសិក្សា កម្ចីទិញផ្ទះ យានយន្ត ឬ ក៏ឧបករណ៍ប្រើប្រាស់ទូទៅជាដើម។ យ៉ាងណាមិញ​​ មុននឹងស្នើយកកម្ចី តើយើងគួរតែរៀបចំខ្លួនដូចម្តេចខ្លះ?

សិក្សាអំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន

វិភាគទៅលើចំណូល​​ ចំណាយ និង ការសន្សំប្រាក់របស់យើងសិន​ ថាតើវាមានសុខភាពល្អហើយ ឬ នៅ។ ជាការពិតណាស់ ប្រសិនបើអ្នកនៅមិនទាន់មានចំណូលគ្រប់គ្រាន់ ឬ ការចាយវាយរបស់អ្នកច្រើនជ្រុល អ្នកគួរតែពិនិត្យ និងផ្លាស់ប្តូរគម្រោងចាត់ចែងលុយកាក់ខ្លួនសិន សឹមស្នើរយកកម្ចីបន្ថែម។

ប្រើយុទ្ធសាស្ត្រខ្ចីបែប SMART

S (Specific) សំដៅទៅលើការកំណត់បំណងកម្ចីប្រាក់យើង M (Measurable) យើងត្រូវការប៉ុន្មានអោយច្បាស់​ កុំលើស កុំខ្វះ​​ A (Attainable) យើងពិតជាមានលក្ខ័ណ្ឌគ្រប់គ្រាន់ទទួលបានកម្ចី R (Relevancy) កម្ចីនេះពិតជាចាំបាច់ និងសាកសមនឹងអ្នក T (Timely) កំណត់ពេលវេលាច្បាស់លាស់​ពីពេលខ្ចី និង ពេលសង

ស្វែងរកព័ត៌មាន និង ការព្រឹក្សាអោយបានច្បាស់លាស់

ប្រភេទកម្ចីមានច្រើន ចំណែកអត្រាការប្រាក់ និង លក្ខ័ណ្ឌវិញក៏មានច្រើនផងដែរ។ ដើម្បីទទួលបានកម្ចីដែលមានលក្ខ័ណ្ឌល្អសមរម្យមួយ ចាំបាច់ណាស់​ដែលអ្នកត្រូវស្វែងរកព័ត៌មានអោយបានគ្រប

Our awesome features