ពួកយើងពិតជានឹកអ្នកទាំងអស់គ្នា ជាងអ្នកទាំងអស់គ្នានឹក Content របស់យើងទៀត។ ពួកយើងបានដកឃ្លាសម្រាកបន្តិច និង ស្វែងរកអ្វីដែលថ្មី ដើម្បីអាចបម្រើ និង ជួយអោយសហគមន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយនេះ កាន់តែមានភាពរស់រវើក និង ស្និទ្ធស្នាលជាងមុន!
ពួកយើងមានដំណឹងល្អចំនួន ៣ សម្រាប់អ្នកទាំងអស់គ្នា៖
១. ពួកយើងនឹងប្រើប្រាស់វេបសាយ www.cambofinance.com ជាវេទិការគោល សម្រាប់ចែករំលែក ពិភាក្សា និង ភ្ជាប់ទំនាក់ទំនង ជំនួសអោយការពឹងអាស្រ័យទាំងស្រុងលើ Facebook (ព្រោះវាពិបាក ហើយ Algorithm របស់ Facebook ធ្វើស៊ីពួកយើងណាស់)
២. សម្រាប់សមាជិកចាស់ៗ ដែលធ្លាប់បានបង្កើតគណនីនៅលើវេបសាយរបស់យើងពីមុន ពួកយើងបានប្រគល់ Bade Verfied ជូនអ្នក។ នេះគឺជាការផ្តល់ជូនជាកិត្តយស និង ការអរគុណរបស់យើងទៅកាន់អ្នក ដែលបានតាមដាន និង គាំទ្រយើងអស់រយៈពេលជាយូរ។ ការមាន Bade Verified នៅលើប្រូហ្វាល់របស់អ្នក ជួយអោយអ្នកទទួលបានទំនុកចិត្ត ការគោរព និង ការគាំទ្រ ជាងមុន រៀងរាល់ពេលអ្នកបញ្ចេញមតិនៅលើមាតិការ បង្ហោះជា Forum ឬ បង្កើតជាអត្ថបទជាដើម។
៣. ពួកយើងនិងផ្តោតសំខាន់អោយស៊ីជម្រៅទៅលើជ្រុងផ្សេងទៀតនៃហិរញ្ញវត្ថុផ្ទាល់ខ្លួន។ សូមអរគុណ និង Have a good Sunday today,