Our awesome features

អ្វីទៅគឺជាប្រាក់ក្នុងគ្រាអាសន្ន?

ជាប្រាក់ដែលអ្នកអាចដកមកប្រើបាន ដោយមិនចំបាច់រត់ទៅខ្ចីអ្នកដទៃ​​​ ឬលក់ទ្រព្យសម្បត្តិ។ វាគឺជាកញ្ចប់ប្រាក់សន្សំមួយដែលទុកសម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុណាមួយនាពេលអនាគតដែលយើងមិនអាចដឹងមុន។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុបានមួយកម្រិតផងដែរ។ ប៉ុន្តែ មិនមែនរាល់ចំណាយដែលអ្នកត្រូវធ្វើសុទ្ធសឹងតែត្រូវប្រើប្រាស់ Emergency Fund ទាំងអស់នោះទេ។ ចំណាយអ្វីខ្លះដែលមិនគួរប្រើប្រាស់ Emergency Fund៖

កុំច្របូកច្របល់ជាមួយចំណាញប្រចាំ

ទាំងនេះរួមមាន ថ្លៃម្ហូបអាហារ ថ្លៃទឹក-ភ្លើងជាដើម ដែលអ្នកត្រូវចំណាយជាប្រចាំខែ ឬថ្ងៃ ពីព្រោះអ្នកគួរមានកញ្ចប់ថវិកាផ្សេងទៀតសម្រាប់ការចំណាយទាំងនេះ។

មិនគួរប្រើលើការចំណាយមិនចាំបាច់

មុនពេលដែលប្រើប្រាស់ Emergency Fund អ្នកត្រូវគិតថាវាចាំបាច់ ឬសាកសមក្នុងការចំណាយដែរឬទេ។ ការចំណាយលើការប្តូរទូរស័ព្ទ ទិញខោអាវញឹកញាប់ ឬការដើរលេងនានា មិនគួរប្រើប្រាស់ Emergency Fund នោះទេ។

មិនគួរប្រើលើគោលដៅហិរញ្ញវត្ថុ

ពេលខ្លះអ្នកប្រហែលជាគិតថា Emergency Fund គឹត្រូវបានប្រើប្រាស់ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក (អាចជាការបង់រំលោះឡាន ផ្ទះ ឬប្រើជាដើមទុនអាជីវកម្មនានា) ប៉ុន្តែការពិតគឺមិនមែនបែបនេះទេ។

ប្រាក់អាសន្នគួរតែយកប្រើសម្រាប់លក្ខ័ណ្ឌណាខ្លះ?

វាគួរតែយកមកប្រើប្រាស់ ដើម្បីការពារអ្នកពីបញ្ហាហិរញ្ញវត្ថុ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់វាទៅលើគោលដៅហិរញ្ញវត្ថុផ្សេង នោះអ្នកនឹងមិនមានប្រាក់នៅសល់ក្នុងករណីមានបញ្ហាណាមួយកើតឡើងនោះទេ។

ការចំណាយក្នុងការរស់នៅបន្ទាប់ពីបាត់បង់ការងារ ឬកាត់ប្រាក់ខែ

ការជួសជុលសម្ភារៈប្រើប្រាស់នានានៅក្នុងផ្ទះ

គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ

ការចំណាយលើផ្នែកវេជ្ជសាស្រ្តនានា ក្នុងករណីមានជំងឺឈឺថ្កាត់ណាមួយមិនបានដឹងមុន

Our awesome features
Client Portal | Internal Tools | Web App Builder | Free Website Builder Made with Softr