
គន្លឹះក្នុងការប្រើប្រាស់កាតឥណទានដ៏ឆ្លាតវៃ
Credit Card ឬកាតឥណទាន គឺជាប្រភេទកាតធនាគារមួយដែលអាចឲ្យអ្នកប្រើប្រាស់ទឹកប្រាក់ដោយមិនកាត់ប្រាក់ពីគរណីធនាគាររបស់អ្នកភ្លាមៗ។ នេះមានន័យថា រាល់ការទូទាត់ទឹកប្រាក់ដែលអ្នកបានចាយវាយ នឹងត្រូវបានទូទាត់សរុបទៅតាមការកំណត់របស់ធនាគារ ឬ កន្លែងដែលអ្នកធ្វើការទូទាត់។
តើអ្នកសាកសមនឹងត្រូវមានកាតឥណទាន ឬ ទេ?
សិក្សាមើលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកសិនថា តើអ្នកពិតជាត្រូវការកាតឥណទាន ដើម្បីប្រើប្រាស់ មែន ឬ ក៏អត់។ កាតឥណទានអាចនឹងសាកសម សម្រាប់អ្នកដែលរំពឹងលើលំហូរសាច់ប្រាក់ពីប្រាក់បៀរវត្ស ឬ អាជីវកម្ម។
ប្រើប្រាស់កាតឥណទានដែលមានអត្ថប្រយោជន៍ច្រើន
ក្រៅពីអាចប្រើប្រាស់សម្រាប់ការបញ្ជាទិញ និង ដកប្រាក់ហើយ កាតឥណទាននោះ គប្បីមានអត្ថប្រយោជន៍បន្ថែមទៀត ដូចជាអត្រាការប្រាក់ទាប ការទូទាត់សងមានភាពងាយស្រួល មានកម្មវិធីត្រឡប់សាច់ប្រាក់ និង រង្វាន់ផ្សេងៗ។
ចៀសវាងកុំចាយលើសពី 30% នៃទំហំកំណត់ប្រាក់
កាតឥណទាន មានទំហំកំណត់នៃការចាយ ហើយប្រសិនបើអ្នកចាយច្រើនជ្រុល នោះអ្នកអាចនឹងមានបញ្ហា ក្នុងការទូទាត់សងអោយទាន់ពេល។ វាក៏នឹងប៉ះពាល់ទៅដលលំហូរសាច់ប្រាក់ និង ពិន្ទុ ខេស្ករ របស់អ្នកផងដែរ។