រំដោះបំណុលអាក្រក់ ទៅជា​ បំណុលល្អ



“បំណុលល្អ ឬមិនល្អអាស្រ័យលើអ្នកប្រើប្រាស់វា”


ជាធម្មតា ឲ្យតែឮពាក្យថាបំណុលមួយមិនល្អទេ ដោយសារតែយើងត្រូវជំពាក់លុយគេ ក៏ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកបានឮមនុស្សជាច្រើន​និយាយអំពីបំណុលល្អ និងបំណុលមិនល្អ ជារឿយៗ ជាពិិសេសតាមបណ្ដាញសង្គមនៃការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុនានា។


តើអ្នកមានឆ្ងល់អត់ ថាត្រូវជាប់បំណុលគេហើយ វាមានរឿងអ្វីពិសេសដែលត្រូវជាបំណុលល្អ? តើអ្វីជាបំណុលល្អ?


បំណុលល្អ ជាបំណុលដែលអ្នកបានធ្វើការខ្ចីបុលពីភាគីណាមួយ រួមមាន មិត្តភក្តិ មីក្រូ-​ម៉ាក្រូហិរញ្ញវត្ថុ ឬធនាគារជាដើម ដើម្បីធ្វើនូវរាល់គ្រប់សកម្មភាពនានាដែលជួយបង្កើននូវទ្រព្យសម្បត្តិរបស់អ្នកបន្ថែម ឬមានន័យថាជាការយកលុយទៅបង្កើតលុយ រួមមាន៖


-ការធ្វើអាជីវកម្ម៖ ការលក់ដូរទំនិញ ការបើកហាងនានា ការពង្រីកអាជីវកម្ម...

-ការវិនិយោគ៖ លើភាគហ៊ុន ឬការវិនិយោគដោយផ្ទាល់លើក្រុមហ៊ុនតូចៗ ឬអាជីវកម្មទើបបង្កើត

-ការសិក្សា៖មានបរិបទខ្លះគេក៏បានកំណត់បំណុលនៃការយកទៅបំពេញការសិក្សាជាបំណុលល្អមួយផងដែរ ព្រោះវានឹងបង្កើននូវចំណេះដឹងសម្រាប់ជួយអ្នករកប្រាក់នៅពេលក្រោយ។

ការបង់រំលោះផ្ទះ ព្រោះតម្លៃផ្ទះតែងតែឡើងពីមួយឆ្នាំទៅមួយឆ្នាំ

យ៉ាងណាមិញ អ្នកក៏គួរមានការគិតគូរឲ្យបានហ្មត់ចត់ មុននឹងភ្ជាប់ខ្លួនជាមួយនឹងបំណុលទាំងនោះ ដោយអ្នកគួរធ្វើការសិក្សារស្វែងយល់ឲ្យបានស៊ីជម្រៅមុនពេលសម្រេចចិត្ដ​ ដោយមើលទៅលើលក្ខខណ្ឌជាច្រើនរួមមាន​ រយៈពេលសងត្រឡប់ អត្រាការប្រាក់ និងការទ្រព្យតម្កល់សម្រាប់ធានាជាដើម។



១. ធ្វើដូចម្តេចដើម្បីអាចប្តូរពីអាក្រក់ មកល្អបាន?


ទើបអាចឲ្យបំណុលមិនល្អឲ្យក្លាយជាបំណុលល្អ?)

តើគួរធ្វើយ៉ាងដូចម្ដេច ដើម្បីកែប្រែបំណុលមិនល្អឲ្យក្លាយជាបំណុលល្អ?


មែនទែនទៅ នៅក្នុងការឲ្យកែប្រែបំណុលឲ្យទៅជាបំណុលល្អនេះ អាស្រ័យទៅលើបុគ្គលជាអ្នកខ្ចីនោះជាចម្បង ព្រោះបើអ្នកមានសកម្មភាពត្រឹមត្រូវវានឹងក្លាយជាបំណុលមិនល្អ។ មួយវិញទៀត វាមិនមែនជារឿងមួយដែលងាយស្រួលនោះទេ ព្រោះបើវាចេះតែស្រួលដូច្នោះ នរណាៗក៏ទទួលបានជោគជ័យលើវាដែរ តែអ្នកត្រូវគិតថានរណាៗក៏អាចធ្វើបានវាដែរ។


ដើម្បីកែប្រែបំណុលមិនល្អឲ្យក្លាយជាបំណុលល្អបានមាន​ ៤ ចំណុច៖


-ដឹងពីទិសដៅ និងគោលបំណងនៃការខ្ចី៖ នៅមុនពេលដែលអ្នកសម្រេចចិត្តនៅក្នុងការខ្ចីបុលណាមួយ អ្នកត្រូវមានការកំណត់នូវទិសដៅ និងគោលបំណងនៃការខ្ចីឲ្យបានជាក់លាក់ ថាអ្នកនឹងវាទៅធ្វើអ្វីមួយឲ្យមានប្រយោជន៍ ដើម្បីបង្កើននូវលុយនោះក្នុងរយពេលណាមួយ និងត្រូវមានផែនការសកម្មភាពឲ្យបានរួចជាស្រេច។


-អនុវត្ដផែនការឲ្យចេញជាសកម្មភាព៖ នៅពេលអ្នកខ្ចីលុយបានហើយនោះ អ្នកត្រូវចាប់ផ្ដើមអនុវត្តនូវផែនការដែលអ្នកបានបង្កើតឡើងឲ្យបានឆាប់បំផុត ដើម្បីឲ្យដំណើរប្រាក់របស់អ្នកចាប់ផ្ដើមមានជីវិត។


-កំណត់ពេលវេលាត្រូវសងឲ្យមុនកាលកំណត់របស់គេ៖ ជាធម្មតាការខ្ចីបុលនីមួយៗតែងមានពេលកំណត់ត្រឹមត្រូវ តែអ្នកក៏ត្រូវកំណត់ខ្លួនអញនកថាត្រូវសងឲ្យរួចមុនពេលកំណត់ នោះទើបអ្នកមានការខំប្រឹង។


-កំណត់ និងកាត់បន្ថយការចាយវាយជាប្រចាំ៖ នៅកំលុងពេលជាប់បំណុល អ្នកមិនគួរខ្ជះខ្ជាយលុយកាក់ទេ ត្រូវធ្វើការសន្សំសំចៃឲ្យបានច្រើន។




២. តើបំណុលល្អមានសារៈប្រយោជន៍អ្វីខ្លះ?


បើវាមានឈ្មោះថាជាបំណុលល្អហើយពិតណាស់វានឹងផ្ដល់នូវសារប្រយោជន៍ដូចជា៖


-ជួយសម្រេចផែនការ ឬក្ដីស្រម៉ៃរបស់អ្នក៖ ជាធម្មតាអ្នកមានក្ដីប្រសម៉ៃ ឬផែនការធ្វើអ្វីមួយ តែគ្មានលុយគ្រប់គ្រាន់។ ដូច្នេះ បំណុលមួួនេះក៏អាចជួយអ្នកឲ្យសម្រេចនូវក្ដីស្រម៉ៃនោះដែរ តែត្រូវដឹងក្ដីស្រម៉ៃគួរតែជាផែនការបង្កើនលុយដូចគ្នា។


-ជួយសម្រួល និងបង្កើនជីវភាពរបស់អ្នក៖ វាមិនត្រឹមតែជួយបង្កើននូវឲ្យទ្រព្យធនរបស់អ្នកទេ វាថែមទាំងមានការជួយឲ្យជីវភាពគ្រួសារអ្នកមានភាពល្អប្រសើរ ហើយបើបានបង្កើតអាជីវកម្មទៀតសោតនោះអ្នកបានបង្កើននូវការងារក្នុងស្រុកថែមទៀតផង។


ជារួមមក បើទោះបីជាបំណុលល្អមានសារប្រយោជន៍ក៏ដោយ តែប្រសិនបើអ្នកអាចជៀសវាងបាន ឬមានដំណោះស្រាយផ្សេងដែលល្អ អ្នកមិនគួរភ្ចាប់ខ្លួនជាមួយបំណុលនោះទេ៕

Client Portal | Internal Tools | Web App Builder | Free Website Builder Made with Softr