វិធីដោះបំណុលបែប Debt Avalanche និង Debt Snowball



គ្មាននរណាចង់មានបំណុលនោះទេ តែពេលខ្លះកាលៈទេសៈបង្ខំក្នុងការធ្វើអ្វីមួយ ដូចជាការទិញផ្ទះ ការរកស៊ីជាដើម បើចាំលុយគ្រប់អាចនឹងបាត់បង់ឱកាសល្អ។ ក៏ប៉ុន្តែ ការសងបំណុលជារឿងពិបាក ពិបាកទាំងកាយ ពិបាកទាំងចិត្ត ពេលខ្លះដេកមិនលក់ បក់ក៏មិនល្ហើយ ខ្លាចគ្មានលុយបង់គេ។ ដូច្នេះ​អ្នកត្រូវការមធ្យោបាយត្រឹមត្រូវ ដើម្បីអាចដោះបំណុលបានដោយមិនបង្ខំ និងមិនសូវប៉ះពាល់ផ្លូវចិត្ត “#តែមិនមែនរត់ចោលលុយគេទេ” ។

ថ្ងៃនេះ ​CamboFinance សូមបង្ហាញនូវវិធីសាស្រ្ដ ២ ក្នុងការទូទាត់បំណុល Debt Avalanche and Debt Snowball។


Debt Avalanche ជាវិធីសាស្រ្តមួយដែលទូទាត់បំណុលតាមលំដាប់អត្រាការប្រាក់ បានន័យថាអ្នកត្រូវទូទាត់បំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាមុនសិន រួចទើបទូទាត់បំណុលដែលមានអត្រាការប្រាក់ទាប។

ឧទាហរណ៍៖ អ្នកមានបំណុលដូចជា

$8,000 personal loan 15%

$16,000 auto loan 5%

$30,000 credit card 20%

បើអ្នកជ្រើសរើស Debt Avalanche នោះ អ្នកនឹងទូទាត់បំណុល $30,000 មុន។ អ្នកនឹងសងប្រាក់ជាអប្បបរមាលើបំណុលទាំងអស់ បន្ទាប់មក អ្នកនឹងយកប្រាក់ដែលនៅសល់ទៅសងបន្ថែមលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់នោះ។ អ្នកនឹងបន្តធ្វើដូចនេះ រហូតដល់សងបំណុលគេអស់។


ចំណែកឯ Debt Snowball ជាវិធីមួយក្នុងការសងបំណុលដោយចាប់ផ្តើមពីបំណុលដែលមានចំនួនតិចជាងគេទៅបំណុលដែលមានចំនួនច្រើនជាងគេបង្អស់។

ឧទាហរណ៍៖ អ្នកមានបំណុលដូចជា៖

$1,000 credit card

$500 auto loan

$200 medical bill

បើអ្នកប្រើវិធី Debt Snowball អ្នកត្រូវបង់ប្រាក់អប្បបរមាទៅលើបំណុលទាំងអស់ រួចទើបអ្នកបង់ប្រាក់បន្ថែមពីលើចំនួនដែលត្រូវសងប្រចាំខែរបស់ medical bill។ អ្នកត្រូវបន្តអនុវត្តរបៀបនេះ រហូតដល់អ្នកសងបំណុលគេរួចរាល់។


និយាយជាខ្លី Debt Avalanche ​និង Debt Snowball សុទ្ធតែជាវិធីសាស្រ្តល្អក្នុងការសងបំណុល។ បើអ្នកប្រើ Debt Avalanche​ អ្នកត្រូវពឹងផ្អែកលើការពិត មិនត្រូវបាក់ទឹកចិត្តទេ ព្រោះអ្នកមិនអាចឃើញខ្លួនឯងសងបំណុលគេអស់នៅពេលនេះមែន ប៉ុន្តែអ្នកដឹងខ្លួនច្បាស់ថាអ្នកចំណាយលើការប្រាក់តិច។ រីឯ Debt Snowball នឹងជួយអ្នកឲ្យមានកម្លាំងចិត្តក្នុងការខិតខំរកប្រាក់មកសងបំណុល ព្រោះអ្នកសង្កេតឃើញថាខ្លួនបានសងបំណុលគេអស់ខ្លះៗហើយ៕